RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Sunday, November 9, 2014

Apple នឹងឈប់បង្កើត iPad Mini តែ​ជំនួស​វិញ​នូវ​ថេប្លេត​យក្ស iPad Pro 12.2 អ៊ីញ

តាមដានពត៌មានផ្សេងៗពី Rith Apple Media
iPad Mini បានបង្ហាញខ្លួនដំបូងនៅចុងឆ្នាំ 2012 ដែលវាបាន​ទទួល​ប្រជា​ប្រិយ​ភាព​ជា​ខ្លាំង នេះ​ក៏​ដោយសារ​តែ​វា​មាន​រូប​រាង​ស្អាត ស្តើង​តូច​ច្រឡឹង និង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង iPad ដែល​មាន​អេក្រង់​ទំហំ 9.7 អ៊ីញ។ យ៉ាង​ណា​មិញ Apple ហាក់​បី​ដូច​ជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្កើត​វា​ប៉ុន្មាន​ ឡើយ ជាក់​ស្តែង​នៅ​ក្នុង​ឆ្នាំ​នេះ iPad Mini ជំនាន់​ទី 3 គ្មាន​អ្វី​ខុស​ពី iPad Mini ជំនាន់​ទី 2 សោះ​ឡើយ គ្រាន់​តែ​វា​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ និង​មាន​ពណ៌​មាស​តែប៉ុណ្ណោះ។
ហេតុអ្វីបានជា ក្រុមហ៊ុន Apple ធ្វើដូច្នេះ? ហេតុអ្វីបាន​ជា​ខ្លួន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ iPad mini ដូច្នេះ រឺ​មួយ​ក៏ Apple គ្រោង​នឹង​បញ្ឈប់​បង្កើត​វាហើយ?
សេចក្តីរាយការណ៍មួយចេញពីសារព៌តមាន Economic Daily News របស់​ប្រទេស​ចិន​បាន​អោយ​ដឹង​ថា ឆ្នាំ​ក្រោយ​នេះ Apple នឹង​ឈប់​បង្កើត iPad Mini ទៀត​ហើយ ប៉ុន្តែ​ខ្លួន​នឹង​បង្កើត iPad Pro ម្តង​ដែល​វា​នឹង​មាន​រចនាបថ​ដូច​ទៅ​នឹង iPad Air 2 ដែរ គ្រាន់​តែ​មាន​អេក្រង់​ធំ​ជាង​មុន​ដល់ 12.2 អ៊ីញ។ មូលហេតុ​នោះ​ក៏​ព្រោះ​តែ​ឆ្នាំ​នេះ Apple លក់​ពពួក iPad mini បាន​តិច​ជាង​ឆ្នាំ​មុន​ដល់ 33% ឯ​ណោះ ជា​ហេតុ​ធ្វើ​អោយ​ខ្លួន​បាត់​បង់​ប្រាក់​ចំណូល​មួយ​ចំនួន​ធំ​ដែរ។ មូលហេតុ​ដែល​ធ្វើ​អោយ iPad mini បាត់​បង់​ប្រជា​ប្រិយ​ភាព​ដូច្នេះ ក៏​ព្រោះ​តែ iPhone ឥលូវ​មាន​អេក្រង់​ធំ​ដល់ 5.5 អ៊ីញ ជិត​ស្មើ​ថេប្លេត​ទៅ​ហើយ ណា​មួយ​ទៀត តម្លៃ​រវាង iPad mini និង iPad អេក្រង់​ខុស​គ្នា​តែ 100$ ប៉ុណ្ណោះ ហេតុ​ដូច្នេះ​មនុស្ស​ភាគ​ច្រើន​សុទ្ធ​តែ​យក iPad អេក្រង់​ធំ​ទាំងអស់។
មូលហេតុដែល Apple សម្រេចចិត្តបញ្ចេញ iPad Pro នៅឆ្នាំ​ក្រោយ​នេះ ក៏​ព្រោះ​តែ​ដើម្បី​ស្វែង​រក​ប្រាក់​ចំណូល ក៏​ដូច​ជា​ដើម្បី​កុំ​អោយ​គូ​ប្រជែង​របស់​ខ្លួន​ដើរ​តាម​ទាន់។ អ្វី​ដែល​ជា​ចំងល់​របស់​យើង​នោះ តើ​វា​នឹង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​អ្វី​ទៅ? ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS រឺក៏ OS X ដូច​កុំព្យូទ័រ Mac? យើង​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា iOS មាន​ភាព​សាមញ្ញ​ណាស់ មិន​មាន​ជំរើស​ច្រើន​ក្នុង​ការ​បំពេញ​មុខងារ​សំខាន់ៗ​នោះ​ទេ ហើយ​ប្រសិន​បើ​វា​បំពាក់​លើ​អេក្រង់​ដ៏​ធំ​ដល់ 12.2 អ៊ីញ​ទៀត​នោះ វា​ពិត​ជា​គ្មាន​ប្រយោជន៍​សោះ​ឡើយ លើក​លែង​តែ iOS 9 នឹង​មាន​មុខងារ​ពិសេសៗ​បន្ថែមទៀត។
តើអ្នកយល់ស្របអោយ Apple បញ្ឈប់បង្កើត iPad Mini ហើយ​ងាក​ទៅ​បង្កើត iPad Pro ដែល​មាន​ទំហំ​អេក្រង់​ធំ​ដែរ​រឺ​ទេ? iPad mini ពិត​ជា​ធ្លាក់​ប្រជា​ប្រិយ​ភាព​ខ្លាំង​មែន​ចាប់​តាំង​ពី iPhone មាន​ទំហំ​អេក្រង់​ធំៗ ណា​មួយ​ទៀត iPad Mini ក៏​គ្មាន​ភាព​ទាក់​ទាញ​ដូច​ទៅ​នឹង​សិស្ស​ច្បង​វា​នោះ​ទេ ដូច្នេះ​វា​ប្រហែល​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​មួយ​របស់ Apple ក្នុង​ការ​ឈប់​បង្កើត iPad mini។ សូម​បញ្ជាក់​ផង​ដែរ​ថា សេចក្តី​រាយ​ការណ៍​ខាង​លើ​គឺ​ស្ថិត​នៅ​ក្នុង​រង្វង់​ពត៌មាន​ចចាម​អារ៉ាម​នោះ ​ទេ ដែល​យើង​មិន​អាច​ជឿ​ជាក់​បាន​មួយ​រយ​ភាគ​រយ​នោះ​ទេ មាន​តែ​ខែ​តុលា​ឆ្នាំ​ក្រោយ​ទេ ទើប​យើង​ដឹង​ការពិត។

No comments:

Post a Comment