RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Monday, August 18, 2014

Pangu Team បញ្ចេញកំណែ Pangu 1.2 កែប្រែកំហុសជាច្រើន…



សម្រាប់លោកអ្នកកំពុងប្រើប្រាស់ iDevice ទាំងអស់ប្រាកដជាស្គាល់ច្បាស់អំពីកម្មវិធី Pangu ដែលជាកម្មវិធីសម្រាប់ធ្វើការ Jailbreak
លើប្រព័ន្ធ iOS 7.1.x ឡើងទៅត្រូវបានបញ្ចេញដោយសហគមន៏ Jailbreak ចិនមួយក្រុមឈ្មោះថា Pangu Team។
ចាប់តាំងពី Pangu Team បញ្ចេញកម្មវិធី Pangu ជំនាន់ 1.0 និង 1.1 អ្នកដែលបាន Jailbreak មួយចំនួនធំប្រាកដជាបានជួបនូវបញ្ហាផ្សេងៗ
ដែលបានកើតឡើងជាមិនខានដូចជាម៉ាស៊ីនជាប់ត្រឹម Pangu Logo បន្ទាប់ពី Jailbreak រួចរាល់ និង កម្មវិធីមួយចំនួនមិនអាចដំនើរការបាន។
ជាមួយកំណែថ្មី 1.2 បញ្ហាត្រូវបានដោះស្រាយបានច្រើនផងដែររួមមាន:
-ដោះស្រាយបញ្ហាជាប់ត្រឹម Apple Logo នៅពេល Reboot ម៉ាស៊ីន (ភាគច្រើនលើ iPhone 4 និង iPhone 4S)
-ដោះស្រាយកំហុសឆ្គងលើ Sandbox Log នៃ App មួយចំនួន
-បន្ថែម AFC2Add រួចជាស្រេច (មានន័យថាអ្នកអាចចូលគ្រប់គ្រង File System បានដោយស្វ័យប្រវត្តិ)
-ការជូនដំណឹងភ្លាមៗប្រសិនជាការ Jailbreak បរាជ័យ
-ការ Patch កូដលើ Task_for_pid

លោកអ្នកអាចទាញយក Pangu 1.2 បានដោយចុចទីនេះ

No comments:

Post a Comment