RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Thursday, September 18, 2014

iPhone 6 និង iPhone 6 Plus មាន Ram 1GB ប៉ុណ្ណោះ



ប្រាកដណាស់ iPhone 6 និង iPhone 6 Plus មាន Ram 1GB ប៉ុណ្ណោះ

ប្រាកដណាស់ iPhone 6 និង iPhone 6 Plus មាន Ram 1GB ប៉ុណ្ណោះ

ឆ្នាំនេះក្រុមហ៊ុន Apple បានដាក់បង្ហាញ iPhone 6 និង iPhone 6 Plus ដែលប្រើប្រាស់បន្ទះឈីប A8 ចុងក្រោយ
ហើយវាអាចដំនើរការបានយ៉ាងរលូនបំផុតទោះបីមាន Ram ត្រឹម 1GB ដូច iPhone 5S ជំនាន់មុនក៏ដោយ។
ចំណែកឯ Graphics  វិញ iPhone 6 និង iPhone 6 Plus ទាំង២ម៉ូឌែលប្រើប្រាស់ GPU ប្រភេទ Hexa-core PowerVR GX6650
ដែលមានគុណភាពខ្លាំងជាង iPhone 5S ដែលប្រើប្រាស់ Quad-core PowerVR G6430 បន្តិចប៉ុណ្ណោះបើយោងតាម Benchmark
ដែលគេបានសាកល្បងកន្លងទៅ iPhone 5S មានពិន្ទុ 20,253 ខណៈ iPhone 6 មាន 21,204។
ខណៈមុនពេលប្រកាសមានពត៌មានជាច្រើនដែលគិតថា iPhone 6 នឹងមានទំហំ Ram រឹតតែធំជាងមុន
និង សមត្ថភាពខ្លាំងជាងមុន ប៉ុន្តែសម្រាប់ប្រព័ន្ធ iOS អាចដំនើរការបានយ៉ាងរលូនទោះបី iPhone 6 មាន Ram 1GB ក៏ដោយ

gsmarena_001

iPhone 6 បានបង្កើតសមត្ថភាពកាមេរ៉ាអាចថតបានយ៉ាងមានលំនឹងជាមួយកាមេរ៉ា 8 មេហ្គាភិចសែល (Stabilization)
អាចថតវីដេអូបានកម្រិត 1080p។
ដូចច្នេះបើមើលពីសមត្ថភាពរបស់ iPhone 6 ថ្មីនេះមិនមានអ្វីលើសពី iPhone 5S ប៉ុន្មានឡើយ តែមានលក្ខណៈខុសគ្នាច្រើន
ប្រសិនប្រៀបធៀបជាមួយស្មាតហ្វូនដំនើរការដោយ Android ដទៃទៀត។
ប៉ុន្តែ iOS អាចមានប្រៀបជាង Android ដោយសារនៅតែរក្សាល្បឿនបានល្អលើ Hardware ទាបជាងក៏ដោយ។
តាមដានពត៌មានផ្សេងៗពី Rith apple media 

No comments:

Post a Comment