RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Wednesday, July 8, 2015

Apple ត្រៀម​បង្កើត​ដុំ​សាក​ថ្ម​ប្រភេទ​ថ្មី​យក​តាម​ប៉ាតង់​ដែល​ទើប​ចុះបញ្ជី!

តាមដានព័ត៌មានផ្សេងៗពី​​ Rith Apple Media
ដូចអ្វីដែល មនុស្សម្នា បានឃើញថា ប្រដាប់សាក ថ្មរបស់ Apple Watch បង្កើតឡើង មានរូបរាង បែបថ្មីគួរឲ្យ ទាក់ទាញ ជាមួយការ បំពាក់ដែកឆក់ ដោយនៅ ពេលសាកថ្ម មិនចាំបាច់ ដោតពីខ្សែ សាកចូល Apple Watch ទេ អ្នកប្រើប្រាស់ គ្រាន់តែយក ក្បាលដុំមូល នោះមកដាក់ ពីក្រោម Apple Watch នេះវានឹង សាកបញ្ចូល ថ្មតែម្តង។ ដោយសារ រកឃើញគំនិត នេះហើយ Apple ត្រៀមបង្កើត ដុំសាកមួយប្រភេទទៀត ដែលមាន ដុំដែកឆក់ នេះមួយទៀត ដែលមាន ឌុយបី អាចបិទ ឌុយមួយបាន ដើម្បីបំពេញ ទីផ្សារអាស៊ី។
1-cover
ពួកគេបាន យកគំនិត ផលិតនេះ ចេញពីប៉ាតង់ ថ្មីមួយ ដែលពួកគេ ទើបតែចុះ បញ្ជីដាក់ ជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយដុំសាក ថ្មីនេះ មានទំហំ 5 វ៉ាត់ ដែលអាច ដាក់លក់ នៅក្នុងចក្រភព អង់គ្លេស មុនគេ។ ហើយដូច យើងរៀបរាប់ ខាងលើចឹង ដុំសាកនេះ មានឌុយ 3 តម្រូវតាម ទីផ្សារអឺរ៉ុបផង និងអាស៊ីផង ដោយអាច បិទឌុយកណ្តាល 1 ចូលក្នុង រួចប្រើប្រាស់ឌុយ 2 បាននៅ ពេលសាក។ ដុំសាកថ្មីនេះ មានដំនើរការល្អ ជាងដុំសាកមុន អាចបញ្ចូន អគ្គិសនីបានលឿន ទៅកាន់ ឧបករណ៍ និងមាន សុវត្ថិភាពខ្ពស់ជាងមុន។
2
ស៊េរី iPhone ដែលមក ពីប្រទេស សាំងហ្គាពួរ និងហុងកុង តែមាន ដុំសាកថ្មដែល មានឌុយ 3 ដូចនេះ អ្នកប្រើប្រាស់ តែងតែបន្ថែម តំណរដែលឌុយ 2 ដើម្បីដោត ត្រូវជាមួយ ព្រីភ្លើងដែល ភាគច្រើន ប្រើប្រាស់នៅ ក្នុងអាស៊ី។ បើសិនជា មានដុំសាកថ្មី នេះប្រើប្រាស់ ពិតជា កាន់តែប្រសើរ ហើយអាច ប្រើដោយពុំ ចាំបាច់បន្ថែម តំណរ។

No comments:

Post a Comment