RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Saturday, April 11, 2015

ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Samsung Galaxy S6

តាមដានព័ត៌មានផ្សេងៗពី​​ Rith Apple Media
នាប៉ុន្មានឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុន Samsung ពិតជាបានធ្វើ ឲ្យមហាជន ជាច្រើននៅលើ សកលលោក កោតសសើរលើ ការផលិត ស្មាតហ្វូន ដែលមានគែម ជុំវិញព័ទ្ធដោយ លោហៈធាតុ ប្រណិត រឹងមាំ និងពោរពេញ ដោយភាពថ្លៃថ្នូរ ដែលម៉ូឌែល មានគែមជុំវិញ ជាលោហៈធាតុ ដំបូងគឺ Galaxy Alpha ដោយសារតែ មានការពេញចិត្ត ក៏បានវិវត្តន៍ដល់ Galaxy Note 4, Galaxy Note Edge, Galaxy A ចំនួន 3 ម៉ូឌែលទៀត រហូតមក ដល់ត្រកូល Galaxy S6 ជំនាន់ចុងក្រោយ ដែលមានការ កែសំរួលច្រើន ទាំងការ ឌីហ្សាញ រូបរាង និងប្រព័ន្ធដំនើរការ កាន់តែរលូនជាង ស្មាតហ្វូនជំនាន់ មុនៗថ្វេរដង។ នៅពេលនេះ យើងនឹង បកស្រាយពី លក្ខណៈ សម្បត្តិ របស់ស្មាតហ្វូន មួយនេះ ឲ្យមិត្តអ្នកអានជ្រាប កាន់តែច្បាស់នៅខាងក្រោម។
1-cover
រចនាបថ
រូបរាងរបស់ Galaxy S6 មានកំរាស់ ស្តើងត្រឹមតែ 6.8 mm ស្រស់ស្អាត, មានទំងន់ប្រមាណ 138 ក្រាមស្រាលអាច ប្រើប្រាស់បាន ជាមួយមនុស្ស គ្រប់វ័យ​ ហើយគែមជុំវិញ ព័ទ្ធដោយលោហធាតុ ដែលមាន ភាពរឹងមាំ មិនងាយនឹង បែកបាក់ ហើយមិនបាច់ ភ័យថាប្រែ ពណ៌ឡើយ, ផ្ទៃខាងក្រោយ និងផ្ទៃខាង មុខបំពាក់ ដោយកញ្ចក់ ដូចគ្នា ដូចនេះអ្នក ប្រើប្រាស់ អាចបិទស្រ្គីន ទាំងនៅផ្ទៃមុខ និងផ្ទៃខាងក្រោយបាន ដោយសារស្មាតហ្វូន នេះមានថ្ម ជាប់ម៉ាស៊ីន។ មានជំរើសច្រើនពណ៌ សំរាប់អតិថិជន ជ្រើសរើស ដូចជា ពណ៌ត្បូង កណ្តៀងខ្មៅ, ពណ៌គុជស, ពណ៌ខៀវខ្ចី និង ពណ៌មាសភ្លឺ។ ផ្នែកខាងក្រោម មានការ ផ្លាស់ប្តូរទីតាំង សេនសឺស្គេនចង្វាក់ បេះដូងទៅដាក់ នៅផ្នែកខាងឆ្វេង នៃកាមេរ៉ាវិញ, ប៊ូតុង Power នៅផ្នែកខាងឆ្វេង នៃស្មាតហ្វូនដដែរ ហើយមានកន្លែង ដាក់ស៊ីមនៅក្រោម ប៊ូតុងនោះបន្តិច, ប៊ូតុងបញ្ជាសំលេង នៅផ្នែកខាងស្តាំ នៃស្មាតហ្វូន ដដែល ដោយគ្រាន់ តែផ្លាស់ប្តូរ Speaker មកដាក់នៅផ្នែក ខាងក្រោមវិញ ក្បែររន្ធសាកបញ្ចូលថ្ម និងរន្ធដោតកាស។
2
ការបង្ហាញរូបភាព
សំរាប់ម៉ូឌែល Galaxy S6 នេះមាន អេក្រង់ 5.1 អ៊ីញ ជាមួយនឹងកញ្ចក់ អេក្រង់ប្រភេទ Super AMOLED មាន 16 លានពណ៌ និងមានស្រទាប់ កញ្ចក់ការពារ Corning Gorilla Glass 4 ទាំងនៅផ្ទៃ ខាងមុខ និងផ្ទៃខាងក្រោយ ដែលអាចការពារ កញ្ចក់មិនឲ្យ ងាយឆ្កូត និងមិនងាយ បាក់បែក,​ មានកំរិតនៃ ការបង្ហាញរូបភាព 1440 X 2560 ភិចសែល និងកំរិតដង់ស៊ីតេ អេក្រង់ 577ppi អាចបង្ហាញរូបភាព បានច្បាស់ល្អ ហើយក៏និយាយ បានថាជាប្រភេទ កញ្ចក់អេក្រង់ ស្មាតហ្វូនដែលមាន កំរិតដង់ស៊ីតេ ច្បាស់ជាង គេបំផុត នាពេល បច្ចុប្បន្ននេះ និងមានពណ៌ ឌិតច្បាស់ល្អ អាចឲ្យយើង មើលច្បាស់គ្រប់ កាលៈទេសៈ និង គ្រប់ទីកន្លែង។ ជាពិសេសនោះ ទូរស័ព្ទម៉ូឌែលនេះ បានភ្ជាប់មក ជាមួយមុខងារ Fingerprint Sensor ជាបច្ចេកវិទ្យា ប្រព័ន្ធសុវត្ថិភាព ស្គេនក្រយ៉ៅដៃ ចុងក្រោយបង្អស់ របស់ក្រុមហ៊ុន Samsung ដែលមានសមត្ថភាព ខ្ពស់អាច ការពារទិន្នន័យ និងស្មាតហ្វូន របស់អ្នកប្រើ ប្រាស់បានដោយ សុវត្ថិភាព និងងាយស្រួល ប្រើប្រាស់ជាងមុន ដោយគ្រាន់តែ ដាក់ម្រាមដៃ លើប៊ូតុង Home ដើម្បីសម្គាល់ ក្រយ៉ៅដៃ។
3
ប្រព័ន្ធប្រតិបត្តិការ
សំរាប់ម៉ូឌែលនេះដែរ យើងមិនអាច ប្រើប្រាស់បាន ជាមួយ Micro-SD ទេ ដោយក្រុមហ៊ុន បានបំពាក់មេម៉ូរី ជាប់ម៉ាស៊ីន មកស្រាប់ ទំហំ 32GB, 64GB និង 128GB មកតែម្តង។ សំរាប់ម៉ូឌែលនេះ ដំនើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ ចុងក្រោយ បង្អស់ Android 5.0.2 Lollipop ជាមួយនឹង Touch Wiz UI ដែលធ្វើឲ្យ ម៉ាស៊ីនដំនើរការ បានដោយគ្មាន ការរអាក់រអួល ឡើយ ហើយយើង អាចផ្លាស់ប្តូរ Theme របស់វា បានផងដែរ។ មានស៊ីភីយូ Quad-core 1.5 GHz Cortex-A53 និង Quad-core 2.1 GHz Cortex-A57 និងមានបន្ទះ ឈីប Exynos 7420 ចំនែកឯបន្ទះ ឈីបក្រាហ្វិក ប្រភេទ Mali-T760 , មានរ៉េមធំទំហំ 3GB និងមាន ថ្មទំហំ 2550 mAh ជាប្រភេទថ្ម ជាប់ម៉ាស៊ីន។
4
កាមេរ៉ា
សំរាប់ម៉ូឌែលនេះ វាបំពាក់មក ជាមួយកាមេរ៉ា ក្រោយទំហំ 16 មេហ្គា ភិចសែល អាចថតយក រូបភាពបានរហូត ដល់ទំហំ 2988 X 5312 ភិចសែល ព្រមទាំងមាន បច្ចេកវិទ្យា ទប់រំញ័រ Optical Image Stabilization និងអាចថតវីដេអូ បានទំហំ 2160 ភិចសែល ល្បឿន 30 fps, 1080 ភិចសែល ល្បឿន 60 fps, 720 ភិចសែល ល្បឿន 120 fps, មាន LED Flash មួយ មានមុខងារច្រើន ជំនួយដល់ការ ថតរូប ដូចជា Touch & Hold fingerprint sensor to take photo, Geo-tagging, face detection, Touch focus, panorama និង​ HDR ។ ចំនែកកាមេរ៉ា មុខមានទំហំ 5 មេហ្គាភិចសែល អាចចាប់ យករូបភាព Selfie បានយ៉ាងច្បាស់ល្អ និងអាចប្រើ ប្រាស់កាមេរ៉ា មុខថតជា Wide Selfie បានទៀតផង។ រូបខាងក្រោម នេះថតដោយ Galaxy S6 ៖
5
ចំណាប់អារម្មណ៍
សម្រាប់គំនិត ខ្ញុំផ្ទាល់ចំពោះ ម៉ូឌែល Galaxy S6 នេះពិតជា មានសមត្ថភាព ខ្លាំង មានមុខងារ ដ៏សំបូរបែប អាចឲ្យអ្នក ប្រើប្រាស់ បានដោយ គ្មានក្តីកង្វល់, មានកម្រាស់ ស្តើង, ទំងន់ស្រាល, អេក្រង់ធំល្មម ងាយស្រួល ក្នងការកាន់ ឬដាក់ក្នុង ហោប៉ៅ, មើលវីដេអូ ឬឆែកអ៊ីនធើណេត បានដោយរលូន និងមិនងាយឡើង កំដៅឡើយ ហើយមាន Fingerprint Sensor ដែលអាចសម្គាល់ ក្រយ៉ៅដៃ បានរហ័ស។ មិត្តអ្នកអាន​ អាចធ្វើការ សាកល្បងបាន នៅតាមបញ្ជរ ដែលក្រុមហ៊ុន Samsung បានដាក់ឲ្យ សាកធ្វើការ តេស្ត មុននឹងការជាវ។ សំរាប់ម៉ូឌែលនេះ មិនទាន់បាន ដាក់លក់ ជាផ្លូវការនៅលើ ទីផ្សារប្រទេស កម្ពុជានៅ ឡើយទេ ប៉ុន្តែមិត្ តអ្នកអាន អាចកក់ទុក មុនបាន ដោយគ្រាន់ តែបង់ប្រាក់ 10 ដុល្លារមុន តែប៉ុណ្ណោះ ហើយស្មាតហ្វូន នេះនឹងដាក់លក់ ជាផ្លូវការ នៅថ្ងៃទី 5 ខែមេសា ខាងមុខនេះ។

No comments:

Post a Comment