RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Saturday, April 11, 2015

តាមដានពី​ពត៌​មាន អំពី​ដំណើរ​ការ ទូរស័ព្ទ​​របស់​អ្នក នៅ​លើ Control Center ជាមួយ Tweak CCMeters ម្តង​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ?

តាមដានព័ត៌មានផ្សេងៗពី​​ Rith Apple Media
cover
ខេមបូធ្លាប់បានធ្វើការ បង្ហាញ​ពី Tweak NCMeters រួច​មក​ហើយ សម្រាប់​បង្ហាញ ផ្ទាំង​ពត៌មាន​នៅ​លើ Notification Center បន្ទាប់​មក​ខេមបូ​ ក៏​បាន​ឃើញ ពត៌មាន​របស់ Developer បង្កើត Tweak នេះ​បាន​ចេញអោយប្រើប្រាស់ Tweak មួយទៀត ដែលមានលក្ខណៈ ដូចទៅនឹង Tweak NCMeters ដែរ ប៉ុន្តែ Tweak ដែលខេមបូ លើកយកមកនេះមានឈ្មោះថា CCMeters សម្រាប់បង្ហាញពត៌មាននៅលើ Control Center ដូចច្នេះសម្រាប់ ប្រិយមិត្តដែលចង់អោយវាបង្ហាញ នៅលើ Control Center អាចធ្វើការតម្លើង Tweak មួយនេះវិញ ។ សម្រាប់ Tweak CCMeters គឺជា Tweak ដែលត្រូវបានប្រើប្រាស់សម្រាប់ បន្ថែម​មុខងារមួយនៅលើផ្ទាំង Control Center ហើយមុខងារនោះ នឹងបង្ហាញ លោកអ្នកអោយបាន ដឹងពី ដំណើរ​ការ Process នៃ ទូរស័ព្ទរបស់អ្នកដូចជា : CPU , ចំនួនការ ប្រើប្រាស់ RAM ដែលនៅសល់ , ល្បឿននៃការ Upload , និង ល្បឿននៃការ Download ជាដើម ។ ប្រិយមិត្តអាចធ្វើការ តម្លើង Tweak នេះបានដោយគ្រាន់តែ អនុវត្តតាម ជំហ៊ាន ខាងក្រោម :
តម្រូវការ :
  • iDevice ដែលដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ iOS8 ឡើងទៅ
  • iDevice របស់អ្នកត្រូវតែធ្វើការ Jailbreak អោយបានត្រឹមត្រូវ និងមានការតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និង ប្រើប្រាស់
  • ចូលទៅកាន់ Cydia រួចស្វែងរក CCMeters និងធ្វើការតម្លើង រួច Respring Device របស់លោកអ្នក ( ដោយសារតែ Tweak នេះស្ថិតនៅក្នុង Source របស់ Bigboss ដូច្នេះ លោកអ្នកមិនចាំបាច់ត្រូវការ បន្ថែម Source ទេ )
  • ដើម្បីអោយ Device របស់លោកអ្នកដំណើរការកាន់តែរលូន សូមធ្វើការ បិទបើក Device ឡើងវិញ
  • បន្ទាប់ពី បិទបើក Device របស់អ្នកទាំងអស់គ្នារួចរាល់ប្រិមិត្តក៏អាចចូលទៅ កែសម្រួលមុខងារ របស់ Tweak មួយនេះ បានផងដែរ ដោយគ្រាន់តែ ចូលទោកាន់ Settings > CCMeters ។
 1
ចំពោះ Tweak មួយនេះដែរ ខ្ញុំយល់ឃើញថា បន្ទាប់ពី ប្រើប្រាស់ ក្រោយមក វាពិតជាមានប្រយោជន៍ ខ្លាំង​ណាស់ងាយស្រួល នៅក្នុងការកែសម្រួល មុខងារផ្សេងៗនៅលើ Device របស់យើងដើម្បីកុំអោយវា ឆាប់​អស់ថ្ម រឺ មានបញ្ហាផ្សេងៗជាដើម ។ ក្រុមការងារខេមបូនឹង ខិតខំស្វែងរក Tweak ដែលមានប្រយោជន៍​និង​ប្លែកៗ ដើម្បីចែកជូនដល់ប្រិយមិត្ត នៅពេលក្រោយៗ ទៀត ។

No comments:

Post a Comment