RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Friday, December 5, 2014

ស្អាតទេនៅ​ពេល​ដែល Lumia 1030 មាន​តួ​ខ្លួន​បង្កើត​ដោយ​លោហៈ​ធាតុ​ដូច្នេះ?

តាមដានពត៌មានផ្សេងៗពី Rith apple Media

គ្រាន់តែនិយាយទាក់ទងនឹង Lumia 1030 ដែល​ជា​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​យក្ស​មួយ​ទៀត​របស់​ក្រុម​ហ៊ុន Microsoft ភ្លាម នរណាៗ​ក៏​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ណាស់ដែរ ព្រោះ​អី​លើ​លាក​នេះ​គ្មាន​ទូរស័ព្ទ​ណា​ដែល​មាន​កាមេរ៉ា​ធំ​ដូច្នេះ​ឡើយ។ ប្រភព​សំងាត់​ជា​ច្រើន​បាន​បង្ហើប​អោយ​ដឹ​ងថា Microsoft នឹង​បំពាក់​កាមេរ៉ា​ទំហំ 50 មេហ្គា​ភិចសែល​ឯណោះ ប្រភេទ PureView នៅ​លើ​ទូរស័ព្ទ Lumia នេះ ដែល​នេះ​គឺ​ជា​ទំហំ​ដ៏​ធំ​បំផុតមួយ អាច​អោយ​អ្នក​ប្រើ​ប្រាស់​ថ​ត​យក​ទិដ្ឋ​ភាព​ជុំវិញ​ខ្លួន​បាន​យ៉ាង​ គាប់ចិត្ត។
​​
កាលពីប៉ុន្មានថ្ងៃមុន យើងធ្លាប់​បាន​ចុះ​អត្ថ​បទ​ផ្សាយ​មួយ​ហើយ ទាក់​ទង​នឹង​លក្ខណៈ​សម្បត្តិ​របស់​ទូរស័ព្ទ Lumia 1030 នេះ ហើយ​ក្នុង​នោះ​យើង​ក៏​ឃើញ​មាន​រូប​ភាព​មួយ​ចំនួន​របស់​វា​ដែល​បាន​បែក​ធ្លាយ ​ចេញ​ពី​កន្លែង​ផលិត​ផង​ដែរ។​ហើយ​ថ្ងៃនេះ អ្នក​ជំនាញ​ខាង​ផ្នែក​ឌីហ្សាញ​មួយ​រូប​ឈ្មោះ​លោក Jonas បាន​បង្កើត​រូបរាង​វា​អោយ​កា​ន់តែ​ច្បាស់​បន្ថែម​ទៀត ដើម្បី​អាច​អោយ​យើង​ឃើញ​ពី​សម្រស់​នៃ​ដង​ខ្លួន និង​កាមេរ៉ា​ដ៏​ធំ​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ទូរស័ព្ទ​នេះ។ Lumia 1030 ប្រហែល​ជា​នឹង​ស្រោប​តួ​ខ្លួន​ដោយ​លោហៈ​ធាតុ ជុំវិញ និង​ផ្នែក​ខាង​ក្រោម​ប្រើ​ប្រាស់​ប្លាស្ទិក។ អេក្រង់​របស់​វា​ក៏​ជា​ប្រភេទ 2.5D កោង​នៅ​ខាង​គែម​ដូច Galaxy Note 4 ផង​ដែរ ដើម្បី​អោយ​រូបភាព​ដែល​បង្ហាញ​មក​កាន់តែ​មាន​ភាព​រស់​រវើក និង​ទាក់​ទាញ។
ចំណុចពិសេសរបស់ទូរស័ព្ទ Lumia គឺគុណភាព​កាមេរ៉ា​របស់​វា​តែម្តង ដែល​វា​អាច​ចាប់​យក​រូបភាព​បាន​ច្បាស់​ល្អ និង​ស្ថិត​នៅ​ក្នុង​គុណ​ភាព​ខ្ពស់​មួយ។ ហើយ​សម្រាប់​ទំហំ 50 មេហ្គា​ភិច​សែល​ប្រភេទ PureView នេះ​វិញ អ្នក​ប្រើ​ប្រាស់​ពិត​ជា​ពេញ​ចិត្ត​ស្តូក​តែ​ម្តង។ គួរ​អោយ​សោក​ស្តាយ​ដែរ ដែល​រូបភាព​ខាង​លើ​គ្រា​ន់តែ​ជារូប​គម្រូ​តែ​ប៉ុណ្ណោះ ហើយ​យើង​ក៏​មិន​ទាន់​ដឹង​ច្បាស់​ដែរថា Lumia 1030 នឹង​មាន​រូបរាង​ដូច្នេះ​រឺក៏​យ៉ាង​ណា​នោះ។
បើតាមការប៉ាន់ស្មាន ស្មាតហ្វូននេះនឹងបង្ហាញ​ខ្លួន​នៅ​ខែ​មីនា ឆ្នាំ 2015 ខាង​មុខ​នេះ​ហើយ ក្នុង​ព្រឹត្ត​ការណ៍ MWC ដែល​ក្នុង​នោះ​ក៏​មាន​វត្ត​មាន​របស់ Galaxy S6, HTC One M9 ផងដែរ។

No comments:

Post a Comment