RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Thursday, September 18, 2014

Samsung ប្រកាស Galaxy Note 4 ជាមួយសមត្ថភាពមិនធម្មតា

Samsung ប្រកាស Galaxy Note 4 ជាមួយសមត្ថភាពមិនធម្មតា

Samsung ប្រកាស Galaxy Note 4 ជាមួយសមត្ថភាពមិនធម្មតា

ការទន្ទឹមរងចាំរបស់អ្នកនិយមគាំទ្រផលិតផល Samsung បានមកដល់ហើយក្នុងពិធី UNPACKED 2014 Episode 2 នៃព្រឹត្តិការណ៏ IFA 2014
នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់កាលពីយប់មិញនេះ។
ក្រុមហ៊ុន Samsung បានបង្ហាញនូវទូរស័ព្ទ Samsung Galaxy Note ចំនួន ២ ប្រភេទគឺ Galaxy Note 4 និង Galaxy Note Edge ដែលមានអេក្រង់កោង
ស្មាតហ្វូនទាំង២ប្រភេទនេះមានលក្ខណៈសម្បត្តិដ៏អស្ចារ្យបំផុតក្នុងនោះរួមមាន:
Samsung Galaxy Note 4
SM-N910_Charcoal-Black_Front-Pen_002Galaxy Note 4 ត្រូវបានបំពាក់ដោយអេក្រង់ Quad HD ទំហំ 5.7 អ៊ីង ប្រភេទ SuperAMOLED មាន Resolution រហូតដល់
2560×1440 ភិចសែល (551PPI) ឯណោះដែលអាចផ្ដល់គុណភាពរូបភាពច្បាស់បំផុត ព្រមទាំងរស់រវើកភ្លឺត្រជាក់ភ្នែក។
ចំណែកឯផ្នែកម៉ាស៊ីនរបស់ Galaxy Note 4 មាន ២ ម៉ូឌែលដែលប្រើប្រាស់ Chipset ខុសគ្នាគឺ
-ទី១ ម៉ូឌែល SM-N910C: Exynos 5433 ( LTE Cat 4 ) មាន Processor ប្រភេទ Quad-core 1.3 GHz Cortex-A53 និង 1.9GHz
-ទី២ ម៉ូឌែល SM-N910S / SM-N910H : Qualcomm Snapdragon 805 ( LTE Cat 6) មាន Processor ប្រភេទ Quad-core 2.7 GHz Krait 450។
SM-N910_Charcoal-Black_Right-side_004
ទូរស័ព្ទទាំង ២ ម៉ូឌែលនេះដំនើរការដោយ Android KitKat 4.4.4 ដូចគ្នាដែលមាន Touchwiz ដូច Samsung Galaxy S5 ។
Samsung Galaxy Note 4 ត្រូវបានផ្ដោតសំខាន់ទៅលើសមត្ថភាពកាមេរ៉ាដែលមានកាមេរ៉ារហូតដល់ 16 មេហ្គាភិចសែលជាមួយនឹងបច្ចេកវិទ្យា
Smart OIS (Optical Image stabilisation) រក្សាស្ថេរភាពរូបភាពបានយ៉ាងល្អឥតខ្ចោះ កាមេរ៉ាមុខទំហំ 3.7 មេហ្គាភិចសែល និង
អាចថតវីដេអូបានដល់កំរិត Ultra-HD (3840×2160) ក្នុងល្បឿន 30FPS/វិនាទី។
013_detail
លក្ខណៈសម្បតិ្តខ្លីៗរបស់ Samsung Galaxy Note 4 មាន:
-Heart Rate Sensor
-UV Sensor
-Finger Print Sensor
-អង្គចងចាំម៉ាស៊ីន 32GB / Ram 3GB
-Micro SIM
-ថាមពលថ្ម 3,220 mAh
-MicroPhone ចំនួន៣ ដែលអាចបិទសម្លេងរំខានពីខាងក្រៅពីការថតសម្លេង
ចំពោតួររបស់ Galaxy Note 4 ត្រូវបានធ្វើឡើងដោយលោហៈដូច Galaxy Alpha ផងដែរ ប៉ុន្តែមិនអាចការពារពីការជ្រាបទឹកដូច
Galaxy S5 នោះទេ។
វាមាន ៤ ពណ៌គឺ: Frosted white / Charcoal black / Bronze Gold /Blossom Pink

No comments:

Post a Comment