នៅព្រឹកមិញនេះ សំនួរដែលអ្នកប្រើប្រាស់ iDevice
នៅកម្ពុជាបានចោទសួរឡើងច្រើនជាងគេនោះគឺថា
ហេតុអ្វីបានជាមិនឃើញមានក្តារចុចខ្មែរភ្ជាប់មកជាមួយប្រព័ន្ធ
ប្រតិបត្តិការណ៍ iOS8? យើងសូមបញ្ជាក់ម្តងទៀតដែរថា ក្រុម
4khmeriphone បានផ្ញើរកម្មវិធីក្តារចុចនេះទៅកាន់ Apple រួចហើយ
អ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺយើងត្រូវរង់ចាំដល់ Apple
ដាក់ក្តារចុចនេះអោយដោនឡូដលើ Appstore ជាផ្លូវការតែប៉ុណ្ណោះ។
ប៉ុន្តែនៅក្នុងកំឡុងពេលរង់ចាំនេះ
អ្នកទាំងអស់គ្នាអាចប្រើប្រាស់ក្តារចុចខ្មែរបណ្តោះអាសន្នបាន
តាមរយៈដោនឡូដកម្មវិធីមួយនេះ។
ក្តារចុចនេះគឺជាក្តារចុចបណ្តោះអាសន្នមួយ ដែលអ្នកប្រើប្រាស់
iPhone និង iPod touch 5th ដែលដំណើរការដោយ iOS 8 អាចប្រើបាន ហើយរបៀបតម្លើង
និងប្រើប្រាស់គឺពិតជាមានភាពងាយស្រួលបំផុត។ ដោយឡែកសម្រាប់អ្នកប្រើប្រាស់
iPad វិញ អ្នកទាំងអស់គ្នាមិនអាចប្រើប្រាស់ក្តារចុចនេះបាននោះទេ
ពោលត្រូវរង់ចាំកម្មវិធីក្តារចុចរបស់ 4khmeriphone។
ខាងក្រោមនេះគឺជារបៀបតម្លើងក្តារចុចខ្មែរនៅលើ iPhone រឺ iPod
របស់អ្នកដូច្នេះសូមតាមដានជាមួយយើងទាំងអស់គ្នា។
1. ចុចទីនេះ ដើម្បីដោនឡូដកម្មវិធី CamTranslate ចេញពី Appstore
2. បើក Setting > General > Keyboards > Keyboards
> Add New Keyboard > ជ្រើសរើសយក CamTranslate ជាការស្រេច។
3. សាកល្បងបើកកម្មវិធី Note ហើយវាយអក្សរខ្មែរទៅជាការស្រេច (ដើម្បីផ្លាស់ប្តូរភាសាសូមចុចសញ្ញាផែនដី)
បន្ទាប់ពីការតេស្តសាកល្បងហើយ
យើងសង្កេតឃើញថាក្តារចុចនេះគឺពិតជាមានល្បឿនលឿនខ្លាំង
ហើយក៏ងាយស្រលប្រើខ្លាំងផងដែរ។ ប៉ុន្តែវាក៏មានកំហុសឆ្គងមួយចំនួន
ដូចជាមិនអាចប្រើជាលក្ខណៈ ផ្តេកបាន ហើយក៏មិនទ្រាំទ្រជាមួយ iPad ទៀត។
អ្នកទាំងអស់គ្នាអាចប្រើក្តារចុចនេះជាលក្ខណៈបណ្តោះអាសន្នបានរហូតដល់ក្តារចុចខ្មែរចេញអោយដោនឡូដជាផ្លូវការនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
No comments:
Post a Comment