RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Friday, September 19, 2014

Pangu ចាប់ផ្តើមដំណើរការ​ស្រាវ​ជ្រាវ​កម្មវិធី Jailbreak iOS 8 ហើយ

Pangu គឺជាក្រុមអ្នកបង្កើតកម្មវិធី Jailbreak iOS 7.1.x របស់ប្រទេសចិន ដែលវាស្រាប់តែបង្ហាញខ្លួនឡើងកាលពីដើមខែមិថុនាកន្លងទៅនេះ និងមានអ្នកទាញយកកម្មវិធីនេះដល់ទៅរាប់លានឯណោះ។ បន្ទាប់ពីប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 បានបើកអោយប្រើប្រាស់ជាផ្លូវការភ្លាម រឿងមួយដែលអ្នកប្រើប្រាស់ iDevice មួយចំនួនព្រួយបារម្ភនោះគឺថា តើពេលណាទៅទើបគេអាច
Jailbreak iPhone រឺ iPad របស់គេនោះ។
មុនពេលក្រុមហ៊ុន Apple បានបញ្ចេញកំណែអាប់ដេត iOS 8 ចំនួនប៉ុន្មានម៉ោង ក្រុម Pangu បានបង្ហោះសារក្រើនរំលឹកមួយដល់អ្នកប្រើប្រាស់ iDevice ទាំងអស់ប្រញាប់ប្រញាល់តម្លើងទៅកាន់ iOS 7.1.2 អោយបានទាន់ពេលវេលាប្រសិនបើជាគេចង់បាន Jailbreak។ ព្រមគ្នានេះដែរ Pangu ក៏បានទទួលស្គាល់ផងដែរថា ខ្លួនកំពុងតែសិក្សាលើចន្លោះប្រហោង iOS 8 ហើយថាតើគេនៅតែអាច Jailbreak iOS 8 បានរឺក៏អត់។
ពត៌មាននេះជាពត៌មានដ៏ល្អមួយសម្រាប់អ្នកដែលចូលចិត្ត Jailbreak ក៏ប៉ុន្តែយើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើពេលណាទៅទើប Pangu អាច Jailbreak ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 បាននោះ។ ឆ្នាំមុន អ្នកបំបែកកូដបានចំណាយពេលយូរជាងបីខែឯណោះ ហើយចំណែកឯ iOS 8 ប្រហែលជាមិនអូសបន្លាយយូរនោះទេ ព្រោះប្រព័ន្ធសុវត្ថិភាពវាមិនសូវខុសគ្នាពី iOS 7.1.2 ប៉ុន្មាននោះទេ។
តើអ្នកទាំងអស់គ្នាបានតម្លើងស្មាតហ្វូនរបស់អ្នកទៅកាន់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ហើយរឺនៅ? តើអ្នកសង្កេតឃើញថាវាមានលក្ខណៈពិសេសអ្វីខ្លះខុសពីប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1.2? សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិនសូវជាខ្វល់ខ្វាយពីបញ្ហា Jailbreak ប៉ុន្មាននោះទេ ព្រោះមុខងារថ្មីរបស់ Jailbreak ជាច្រើនបានបំពាក់ស្រេចលើ iOS 8 ជាពិសេសវាមានពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរថែមទៀតផង។

No comments:

Post a Comment