RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Thursday, September 18, 2014

Apple ដាក់ iOS 8 អោយប្រើប្រាស់ជាផ្លូវការហើយ! តើមានអ្វីពិសេសខ្លះ?

[ទាញយក] Apple ដាក់ iOS 8 អោយប្រើប្រាស់ជាផ្លូវការហើយ! តើមានអ្វីពិសេសខ្លះ?

[ទាញយក] Apple ដាក់ iOS 8 អោយប្រើប្រាស់ជាផ្លូវការហើយ! តើមានអ្វីពិសេសខ្លះ? នៅក្នុងថ្ងៃនេះ Apple បានប្រកាសនឹងដាក់ iOS 8 អោយប្រើប្រាស់ជាផ្លូវការហើយសម្រាប់ iPhone iPod និង iPad ។
ប្រព័ន្ធ iOS 8 បានផ្ដល់បទពិសោធន៏ថ្មីសម្រាប់អ្នកប្រើប្រាស់ ជាមួយនឹងល្បឿនដំនើរការមិនចាញ់ iOS 7.1 ឡើយដែលលោកអ្នកកំពុងប្រើឡើយ
ព្រោះវាបានកែប្រែបន្ថែមពីលើ iOS 7.1.2 ដោយភ្ជាប់មកជាមួយមុខងារពិសេសៗមួយចំនួនទាក់ទងទៅនឹងការផ្ញើសារ រូបភាព
ក្ដារចុច Family Sharing និង iCloud Drive ជាដើម។
ខាងក្រោមនេះគឺជាលក្ខណៈនិងមុខងារមួយចំនួនរបស់ iOS 8:
● Continuity, Handoff, AirDrop, Instant Hotspot
● កម្មវិធីថែទាំសុខភាព Health
● iCloud Drive (រក្សាទុកទិន្នន័យលើឧបកណ៏ច្រើនរួមគ្នាក្នុង iCloud Drive តែមួយ)
● Family Sharing (កំណត់សមាជិកគ្រួសាររបស់អ្នកអាចទាញយក និង ប្រើប្រាស់គណនី Apple ID តែមួយ និង អាចកំណត់ Apple ID សម្រាប់កុមារ)
● បន្ថែមមុខងារមួយចំនួនលើ Photos និង ការថត Camera Mail, Safari
● Messages អាចផ្ញើជាសម្លេង និង មុខងារជាច្រើនទៀត
● ប្រើប្រាស់ក្ដារចុចវាយអក្សរកាន់តែលឿនជាមួយ QuickType ការផ្លាស់ប្ដូរពាក្យខុសទៅពាក្យត្រូវដោយស្វ័យប្រវតិ្ត
● អាចដំនើរការជាមួយក្ដារចុចផ្សេងទៀតខុសពីក្ដារចុចដើម (Third-Party Keyboards)
● ឆ្លើយតបភ្លាមៗរាល់ Message និង Email ផ្សេងៗលើ Notifications បង្កើត Contact Shortcuts លើ Multitask
● Spotlight អាចស្វែងរកពត៌មានផ្សេងៗលើ Wikipedia ផែនទី ទីតាំងផ្សេងៗ iTunes Store …..
នៅមានលក្ខណៈពិសេសជាច្រើនទៀត។
តើធ្វើដូចម្ដេចមុនពេលតម្លើងទៅកាន់ iOS 8 នេះ?
-លោកអ្នកត្រូវប្រាកដបានរក្សារទុករាល់ទិន្នន័យសំខាន់ៗរួចហើយមុនពេលតម្លើង (Contact Photos Videos Music Documents…..)
-ប្រសិនជាលោកអ្នកកំពុងប្រើប្រាស់ iOS 7 ណាមួយដែលបាន Jailbreak អ្នកត្រូវតែតម្លើងវាតាមរយៈ iTunes
បញ្ជាក់: ការតម្លើងតាម OTA ដែលមានលើឧបករណ៏ផ្ទាល់លុះត្រាតែលោកអ្នកមិនទាន់ Jailbreak ប៉ុណ្ណោះ។
សូមប្រាកដថាគណនីដែលប្រើប្រាស់លើមុខងារ Find My iPhone អ្នកជាម្ចាស់កម្មសិទ្ធគណនីចៀសវាងការភ្លេច
សូមបិទមុខងារនេះសិនមុនតម្លើង។
ធ្វើការតម្លើងដោយទាញយក Firmware ដែលមាននៅខាងក្រោមនេះ:
ដើម្បីទាញយកបានត្រឹមត្រូវជាមួយឧបករណ៏របស់អ្នកសូមបើក iTools រួចពិនិត្យម៉ូឌែលជាមុនសិន។

Download iOS 8

Here are the direct download links to Apple’s latest iOS firmware for iPhone, iPad and iPod Touch:

No comments:

Post a Comment