RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Sunday, November 9, 2014

កំពូលស្មាតហ្វូនចុងឆ្នាំ 2014 ទាំង​ប្រាំ ដែល​មាន​ថ្ម​អាច​ប្រើ​ប្រាស់​បាន​យូរ​ជាងគេ

តាមដានពត៌មានផ្សេងៗពី Rith Apple Media
ពីមួយឆ្នាំទៅមួយឆ្នាំ យើងសង្កេតឃើញថា ថាមពលថ្ម​របស់​ស្មាតហ្វូន​កាន់​តែ​ប្រើ​ប្រាស់​បាន​យូរ​ទៅៗ ហើយ​នេះ​មិន​មែន​ដោយសារ​តែ​ថ្ម​វា​មាន​ទំហំ​ធំ​តែ​មួយ​មុខ​ទេ ប៉ុន្តែ​គេ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្មីៗ​ដែល​កាត់​បន្ថយ​ការ​ប្រើ​ថ្ម ហើយ​ផ្នែក Software វិញ​ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​ផង​ដែរ។ នៅ​ចុង​ឆ្នាំ 2014 នេះ យើង​សង្កេត​ឃើញ​មាន​កំពូល​ស្មាតហ្វូន​ជា​ច្រើន​បាន​បង្ហាញ​ខ្លួន​រួច​អស់​ ហើយ ហេតុ​ដូច្នេះ​ហើយ​អ្នក​ទាំង​អស់​គ្នា​អាច​ទាយ​ដឹង​ទេ​ថា​តើ​កំពូល​ ស្មាតហ្វូន​ណា​ខ្លះ​ដែល​អនុញ្ញាត្ត​អោយ​យើង​ប្រើ​ប្រាស់​បាន​រយៈពេល​យូរ​ ជាងគេ?
5. Samsung Galaxy Note 4 ប្រើប្រាស់ទូទៅបាន 8 ម៉ោង 43 នាទី
Galaxy Note 4 ប្រើប្រាស់ថ្មទំហំ 3220 mAh ធំ​ជាង Note 3 តែ 20mAh តែ​រយៈពេល​នៃ​ការ​ប្រើ​ប្រាស់​គឺ​ខុស​គ្នា​ចំនួន 2 ម៉ោង។ ទោះ​បី​ជា Note 4 ប្រើ​អេក្រង់ Super AMOLED កម្រិត​ភាព​ច្បាស់ QHD និង​មាន​មុខងារ​ជា​ច្រើន​ទៀត​ក៏​ដោយ ក៏​ប៉ុន្តែ​បច្ចេក​វិទ្យា​ថ្មី​ក្នុង​ស្មាតហ្វូន​នេះ​បាន​ធ្វើ​អោយ​យើង​អាច​ ប្រើ​ប្រាស់​បាន​យូរ​ជាង​មុន​ឆ្ងាយ ហើយ​ក៏​ចំណាយ​ពេល​ខ្លី​ដើម្បី​សាក​ថ្ម​ផងដែរ។
4. Huawei Ascend Mate 7 ប្រើប្រាស់ទូទៅបាន 9 ម៉ោង 3 នាទី
Huawei Ascend Mate 7 មាន​ថាមពល​ថ្ម​ធំ​ដល់​ទៅ 4100 mAh ​ឯ​ណោះ ហេតុ​ដូច្នេះ​ហើយ​ទោះ​បី​ជា​យើង​មិន​បាច់​ធ្វើ​តេស្ត ក៏​យើង​អាច​ទាយ​ដឹង​ដែរ​ថា​វា​អាច​ប្រើ​បាន​យូរ​ប៉ុណ្ណា​នោះ។ ទូរស័ព្ទ​នេះ​អាច​ប្រើ​បាន​យូរ​នេះ​ក៏​ព្រោះ​តែ​អេក្រង់ 6 អ៊ីញ​វា​មាន​កម្រិត​ភាព​ច្បាស់​ត្រឹម 1080 ភិចសែល ណា​មួយ​ទៀត​បន្ទះ​ឈីប​វា​ក៏​ស៊ី​ថ្ម​តិច​ផងដែរ។
3. Sony Xperia Z3 ប្រើប្រាស់ទូទៅបានរយៈពេល 9 ម៉ោង 29 នាទី
បើយើងក្រឡេកមើល​លក្ខណៈ​សម្បត្តិ​របស់ Xperia Z3 នោះ​គឺ​វា​គ្មាន​អ្វី​ខុស​ប្លែក​ច្រើន​ពី Z2 នោះ​ទេ ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​ថ្ម​របស់​វា​វិញ​នោះ​គឺ​វា​អនុញ្ញាត្ត​អោយ​ យើង​ប្រើ​បាន​ដល់ 9 ម៉ោង 29នាទី​ឯ​ណោះ។ នេះ​ក៏​ព្រោះ​តែ​ទូរស័ព្ទ​នេះ​មិន​មាន​មុខងារ​សាំញ៉ាំ​រញ៉េ​រញៃ​ច្រើន អេក្រង់​របស់​វា​ត្រឹម​កម្រិត 1080 ភិចសែល។
2. Sony Xperia Z3 Compact ប្រើប្រាស់ទូទៅបានរយៈពេល 10 ម៉ោង 2 នាទី
Xperia Z3 Compact មានថ្ម​ត្រឹម​តែ 2600mAh ប៉ុណ្ណោះ តូច​ជាង​គេ តែ​វា​បែរ​ជា​អាច​ប្រើ​បាន​ដល់​ទៅ​រយៈពេល 10 ម៉ោង​ឯ​ណោះ ដែល​នេះ​គឺ​ជា​រយៈពេល​ដ៏​យូរ​បំផុត​មួយ។ មូល​ហេតុ​ដែល​វា​អាច​ប្រើ​ប្រាស់​បាន​យូរ​ដូច្នេះ​ក៏​ដោយសារ​តែ​វា​មាន​ អេក្រង់​តូច​ទំហំ 4.5 អ៊ីញ​មាន​កម្រិត​ភាព​ច្បាស់​ត្រឹម HD ប៉ុណ្ណោះ គួប​ផ្សំ​ជាមួយ​មុខងារ​សាមញ្ញៗ​ដែល​មិន​ត្រូវ​ការ​ថាមពល​ច្រើន​នោះ Z3 Compact អាច​អោយ​យើង​ប្រើ​ប្រាស់​បាន​ដល់​ទៅ 2 បី​ថ្ងៃ​ឯណោះ។
1. Motorola DROID Turbo ប្រើប្រាស់ទូទៅបានរយៈពេល 10 ម៉ោង 42 នាទី
Droid Turbo ដែលទើបតែធ្វើការ​បង្ហាញ​ខ្លួន​នៅ​សប្ដាហ៍​នេះ បាន​ទទួល​តំណែង​ជា​ស្មាតហ្វូន​ដែល​អាច​ប្រើ​ប្រាស់​បាន​យូរ​បំផុត នេះ​ក៏​ដោយសារ​តែ​វា​មាន​អេក្រង់​ត្រឹម 5.2 អ៊ីញ​តែ​មាន​ថាមពល​ថ្ម​ដល់ 3900 mAh ឯ​ណោះ ហើយ​គួប​ផ្សំ​ជាមួយ​បច្ចេក​វិទ្យា​ទំនើបៗ​ទៀត​នោះ DROID Turbo អាច​អោយ​យើង​ប្រើ​មិន​ខ្វល់​ពី​ការ​សាក​ថ្ម​ទៀត​ឡើយ។
គូសបញ្ជាក់ផងដែរថា លទ្ធផលខាងលើនេះត្រូវបាន​តេស្ត​សាក​ល្បង​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​របស់​ វេប​សាយ Phonearena.com ដែល​ការ​តេស្ត​សាក​ល្បង​នេះ​ផ្តោត​ទៅ​លើ​ការ​ប្រើ​ទូទៅ​ដូច​ជា​មើល​វីដេអូ​ ផង លេង​ហ្គេម​ផង ឆែក​អ៊ីនធឺណែត​ផង ថត​រូប​ផង។ តើ​អ្នក​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​ទូរស័ព្ទ​ណា​មួយ​ក្នុង​ចំណោម​នេះ​ដែរ​រឺ ​ទេ? មុន​ពេល​ដែល​អ្នក​ស្វែង​រក​ស្មាតហ្វូន​ណា​មួយ​យក​ទៅ​ប្រើ​ប្រាស់ សូម​គិត​គូរ​លើ​ថាមពល​ថ្ម​របស់​វា​ផង​ណា ព្រោះ​អី​វា​មាន​សារៈ​សំខាន់​ខ្លាំងណាស់។

No comments:

Post a Comment