RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Wednesday, October 22, 2014

ដំណើរការនៃការ Jailbreak iOS 8.0/ 8.1 បាន​ទៅ​ដល់​ណាហើយ?

តាមដានពត៌មានផ្សេងៗពី Rith Apple Media
បន្ទាប់ពីប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 បានដាក់អោយ​ប្រើ​ប្រាស់​ជា​សាធារណៈ​បាន​រយៈពេល​មួយ​ខែ​មក ឥលូវ​នេះ​ចំនួន​អ្នក​ប្រើ​ប្រាស់​បាន​កើន​ឡើង​ស្មើ​នឹង​ពាក់​កណ្តាល​នៃ iDevice ទាំង​អស់​ហើយ។ ដោយ​ឡែក​មក​ទល់​នឹង​ពេល​នេះ​ហើយ យើង​មិន​ទាន់​បាន​ទទួល​ដំណឹង​ផ្សេងៗ​ទាក់​ទិន​ទៅ​នឹង​កម្មវិធី Jailbreak iOS 8 នៅ​ឡើយ​ទេ ដូច​ជា​ស្ងាត់​ឈឹង​គ្មាន​សង្ឃឹម​សោះឡើយ។
កាលពីជំនាន់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1 យើង​បាន​រង់ចាំ​កម្មវិធី Jailbreak ដល់​ទៅ​ជាង​កន្លះ​ឆ្នាំ​ឯ​ណោះ ហើយ​វា​បែរ​ជា​បង្កើត​ឡើង​ដោយ​ក្រុម Pangu ចេញ​ពី​ប្រទេស​ចិន​ទៅ​វិញ​ដែល​នេះ​គឺ​ជា​រឿង​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​មួយ។ ចុះ​សម្រាប់​កម្មវិធី Jailbreak iOS 8 នេះ​វិញ​តើ​ក្រុម​ណា​នឹង​បង្កើត​សម្រាប់​យើង​រាល់​គ្នា​ប្រើ​ប្រាស់ទៅ?
ជាការពិតណាស់បើយើងនិយាយអំពីកម្មវិធី Jailbreak នេះវា​អាច​នឹង​មាន​ភាព​សាំញ៉ាំ​បន្តិច ព្រោះ​អី​មាន​ក្រុម​ជា​ច្រើន​បាន​សិក្សា និង​ស្វែង​រក​ចន្លោះ​ប្រហោង iOS នេះ​ព្រម​គ្នា។ ក្រុម Jailbreak ខ្លាំងៗ​ដូច​ជា Evad3rs, iH8sn0w និង p0sixion ជា​ដើម​ធ្លាប់​បាន​បញ្ជាក់​រួច​មក​ហើយ​នូវ​ដំណើរ​ការ Jailbreak iOS 8 នេះ។ ក្រុម​ល្បីៗ​ទាំង​នេះ​បាន​អោយ​ដឹង​ថា ការ​រុក​រក​ចន្លោះ​ប្រហោង iOS 8 នេះ​គឺ​ជា​រឿង​ដ៏​នឿយ​ហត់​មួយ ហើយ​ពួក​គេ​ក៏​ចាប់​ផ្តើម​មាន​អារម្មណ៍​ធុញ​ទ្រាន់​ក្នុង​វិស័យ​នេះ​ដែរ។ និយាយ​រួម​មក​ក្រុម​ជើង​ចាស់​ទាំង​នេះ​មាន​សង្ឃឹម​ដ៏​សែន​តិច​តួច​បំផុត​ ក្នុង​ការ​បញ្ចេញ​កម្មវិធី Jailbreak iOS 8 អោយ​យើង​ប្រើប្រាស់។
ក្រឡេកទៅមើលក្រុម Pangu ដែលជាអ្នកបង្កើត​កម្មវិធី Jailbreak iOS 7.1.x ​ក៏​ធ្លាប់​បាន​បង្ហោះ​សារ​រំលឹក​អំពី​ដំណើរ​ចាប់​ផ្តើម​សិក្សា​ស្រាវជ្រាវ​ រុក​រក​កម្មវិធី Jailbreak iOS 8 ផង​ដែរ​កាល​ពី​ខែ​មុន តែ​មក​ដល់​ពេល​នេះ យើង​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​ល្អ​អ្វី​ទៀត​នៅ​ឡើយ​ទេ។ ព្រម​គ្នា​នេះ​ដែរ ប្រភព​សំងាត់​មួយ​ក៏​បាន​អោយ​ដឹង​ដែរ​ថា ក្រុម​អត់​ឈ្មោះ​មួយ​កំពុង​តែ​សិក្សា​ស្រាវជ្រាវ​កម្មវិធី Jailbreak iOS 8 នេះ ហើយ​ពួក​គេ​អាច​នឹង​ទទួល​ជោគ​ជ័យបាន។
សរុបសេចក្តីមក ដំណើរការបង្កើតកម្មវិធី Jailbreak iOS 8 គឺពិត​ជា​មាន​ឧបសគ្គ​ច្រើន​ណាស់ ព្រោះ​អី iOS 8 វា​មាន​មុខងារ​សុវត្ថិភាព​កាន់​តែ​ខ្ពស់​ជាង​មុន ណា​មួយ​ទៀត​ក្រុម​អ្នក​រុក​រក​រូបមន្ត Jailbreak នេះ​ហាក់​បី​ដូច​ជា​ស្ងប់​ស្ងាត់​ដល់​ហើយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ កម្មវិធី Jailbreak មិន​ទាន់​បញ្ចប់​នៅ​ពេល​នេះ​ឡើយ គ្រាន់​តែ​យើង​មិន​អាច​ដឹង​វា​ចេញ​អោយ​ប្រើ​ប្រាស់​ជា​សាធារណៈ​នៅ​ពេល​ណា​ នោះទេ។

No comments:

Post a Comment