តាមដានពត៌មានផ្សេងៗពី Rith Apple Media
លើកមុនយើងបានឃើញ USB ស៊េរីថ្មីរបស់ Samsung ម្ដងរួចទៅហើយ
ដែលខ្សែមួយសរសៃអាចធ្វើការសាកថ្មស្មាតហ្វូន
ឬឧបករណ៍ផ្សេងៗបានដល់ទៅ 3 ក្នុងពេលតែមួយ
ដោយប្រើប្រាស់ដុំសាកថ្ម 1 ប៉ុណ្ណោះ។ ចំនែកថ្ងៃនេះវិញខ្សែ USB
ជំនាន់ថ្មីមួយទៀតរបស់ Samsung
ដដែលបានប្រកាសចេញជាផ្លូវការទៀតហើយ វាមានឈ្មោះហៅជាផ្លូវការថា
Samsung Power Sharing Cable
អាចអោយអ្នកប្រើប្រាស់ទាំងអស់ចែករំលែកថ្មដែលមាននៅក្នុង
ស្មាតហ្វូន ថេប្លេតដូចជា ម៉ូឌែល Galaxy S5, Alpha, Note 4, Note Edge
និងម៉ូឌែលផ្សេងៗជាច្រើនទៀត ទៅកាន់ឧបករណ៍ដទៃដូចជា នាឡិកាឆ្លាត
ដៃហ្គេម កាស Bluetooth, Speaker និងជាច្រើនផ្សេងទៀតអោយតែត្រូវនឹង
USB នោះ។
ចំនែកឯរបៀបប្រើប្រាស់ USB ប្រភេទនេះគឺមានភាពងាយស្រួល
ដោយគ្រាន់តែដោតដុយ USB ទៅកាន់ស្មាតហ្វូន
ឬថេប្លេតរបស់អ្នកដែលបានតម្លើងកម្មវិធី Power Sharing Cable
អាចទាញចេញមកពី Play Store ដោយស៊េរីនោះ
ទៅកាន់ឧបករណ៍ដែលអ្នកចង់សាកគឺជាការស្រេច។ ឧទាហរណ៍
ការចែករំលែកថ្ម Galaxy S5 ទៅកាន់ Galaxy Gear 2 ជាដើម
ដែលប្រិយមិត្តអាចមើលទៅលើរូបខាងលើបាន
មិនត្រឹមតែប៉ុណ្ណោះការបង្ហាញរូបបែបនេះសបញ្ជាក់អោយឃើញថា
នាឡិកាឆ្លាតរបស់ Samsung ភាគច្រើនគឺមានកម្លាំងថ្មខ្សោយ
ប្រើប្រាស់ឆាប់អស់ ដូច្នេះ Samsung
ចង់ធ្វើការចែករំលែកថ្មទៅកាន់ឧបករណ៍ផ្សេងៗរបស់ខ្លួន
ដោយប្រើប្រាស់ USB Sharing Cable នេះ។
ខ្សែ USB
នេះបានចេញដាក់លក់នៅក្នុងទីផ្សារច្រើនប្រទេសរួចទៅហើយជាមួយនឹងតម្លៃ
ប្រហាក់ប្រហែល 20$ ឯណោះ ជាតម្លៃមួយរាងតម្លៃបន្តិចសម្រាប់ USB
ប្រភេទនេះ ហើយវាក៏មិនសូវជាល្អប៉ុន្មានដែរ
ក្នុងការចែករំលែកថ្មទៅកាន់ឧបករណ៍ផ្សេងៗ ព្រោះស្មាតហ្វូនរបស់
Samsung ខ្លះមានកម្លាំងថ្មតិច ប្រើប្រាស់ឆាប់អស់
ជាហេតុធ្វើអោយពិបាកក្នុងការចែករំលែកថ្មនេះ។
សម្រាប់អ្នកប្រើប្រាស់ថេប្លេតវិញអាចរីករាយក្នុងការចែករំលែកថ្ម
តាមរយៈ USB ថ្មីនេះ។
ប្រភពៈ Technobuffalo
ដោយៈ Rith
No comments:
Post a Comment