RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Saturday, October 4, 2014

Widget ថ្មីសំរាប់អ្នក​ដែល​ចូល​ចិត្ត​លេង Facebook និង Twitter

តាមដានពត៌មានផ្សេងៗពី Rith Apple Media

កាលពីពាក់កណ្តាលខែកញ្ញា ក្រុមហ៊ុន Apple បានប្រកាស​ដាក់​ឲ្យ​អាប់ដេត​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS8 សំរាប់​ទូរស័ព្ទ​ម៉ូឌែល iPhone 4S ឡើង​ទៅ។ ហើយ​យើង​ជឿ​ថា​មាន​មិត្ត​អ្នក​អាន​មួយ​ចំនួន​ច្បាស់​ជា​បាន​អាប់ដេត ហើយ​និង​មិត្ត​អ្នក​អាន​មួយ​ចំនួន​ទៀត​មិន​ទាន់​ហ៊ាន​អាប់ដេត និង​មិន​ចង់​អាប់ដេត។ សំរាប់​មិត្ត​អ្នក​អាន​ដែល​បាន​ប្រើ​ប្រាស់​ប្រព័ន្ទ​ប្រតិបត្តិ​ការ iOS8 ពិត​ជា​បាន​ទទួល​នូវ​អត្ថ​ប្រយោជន៍​កាន់​តែ​សម្បូរ​បែប កាន់​តែ​ប្រសើរ​ជាង iOS7 មុន​ទៅទៀត។
សំរាប់ iOS8 នេះអាចអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ ធ្វើ​ការ​ដោនឡូដ​ក្តារ​ចុច​និង Widget ផ្សេងៗ​យក​មក​ប្រើ​ប្រាស់​បាន​នៅ​លើ App Store តែ​ម្តង ដែល​ប្រសើរ​ជាង iOS7 ឆ្ងាយ​ណាស់ ដែល​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS7 បើ​សិន​ជា​យើង​ចង់​ប្រើ​ប្រាស់​ក្តារ​ចុច​ខ្មែរ​ទាល់​តែ​រង់ចាំ​ដល់​ពេល Jailbreak ទើប​អាច​ដាក់​ប្រើ​ប្រាស់​បាន។ ឥលូវ​នេះ​យើង​នឹង​ណែនាំ​ពី​កម្មវិធី Widget មួយ​ទៀត​សំរាប់​អ្នក​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS8 ដែល​មាន​ឈ្មោះ​ថា TapToShare ជា Widget មួយ​អាច​ឲ្យ​អ្នក​ដាក់​នៅ​លើ​របា Notification ដើម្បី​ធ្វើ​ការ​បង្ហោះ Status នៅ​លើ Facebook និង​ធ្វើ​ការ Tweet នៅ​លើ Twitter បាន​រហ័ស​បំផុត។ សំរាប់​មិត្ត​អ្នក​អាន​ដែល​ចាប់​អារម្មណ៍​អាច​ធ្វើ​ការ​ដោនឡូដ​បាន ដោយ​គ្រាន់​តែ​ចុច​ពាក្យ​ដោនឡូដ​ខាងក្រោម៖
នេះពិតជា Widget មួយដ៏ល្អបំផុតសំរាប់​អ្នក​ដែល​ចូលចិត្ត​លេង Facebook និង Twitter ។ មិត្ត​អ្នក​អាន​អាច​ធ្វើ​ការ​បង្ហោះ Status បាន​រហ័ស​ទាន់​ចិត្ត ហើយ​ងាយ​ស្រួល​បំផុត​ដោយ​មិន​ចាំបាច់​បើក​កម្មវិធី Facebook ឬ Twitter ឡើយ។

No comments:

Post a Comment