តាមដានពត៌មានផ្សេងៗពី Rith apple media
មិត្តអ្នកអានមួយចំនួនច្បាស់ជានូវចាំបាននូវ Theme ដែលមានឈ្មោះចំលែកគឺ A14K-712
ដែលជា Theme មាន icon ជារាងជ្រុងទាំងអស់ មានពណ៍រាងក្រម៉ៅនៅលើ
Homescreen ច្បាស់ល្អសំរាប់មនុស្សគ្រប់វ័យប្រើប្រាស់ក្នុងការមើល
និងប្រើប្រាស់
រួចមកហើយដែលខេមបូរីផតបានណែនាំឲ្យមិត្តអ្នកអានបានស្គាល់កាលពី
សប្តាហ៍មុន។ ឥលូវនេះខេមបូរីផត នឹងណែនាំ Theme
ថ្មីមួយទៀតកាន់តែស្អាតមិនចាញ់ Theme មុនៗប៉ុន្មានទេ ហើយ Theme
ថ្មីនេះមានឈ្មោះថា Ac7ual 7 ដែលមានការឌីហ្សាញកាន់តែទាក់ភ្នែក
និងទាក់អារម្មណ៍របស់អ្នកប្រើប្រាស់ នៅពេលដែលបានដាក់ Theme នេះ។
វាមានរូបរាងជាជ្រុងផុសៗមានស្រមោលនៅពីក្រោយ Icon
និងមានពណ៌ច្បាស់ល្អដូចជាលក្ខណៈ 3D ងាយស្រួលក្នុងការមើល។
លោកអ្នកដែលចាប់អារម្មណ៍អាចធ្វើការដំឡើងបានតាមវិធីខាងក្រោម៖
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
- ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
- បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Ac7ual 7 ហើយធ្វើការដំឡើង
- បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីកយក Ac7uaL-IconOmaric 7, Ac7uaL Theme 7 និង Ac7uaL S-IconOmatic 7 ។
- បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) បើសិនជាអ្នកមិនទាន់ច្បាស់អ្នកអាចចុចយក cancel (នៅផ្នែកខាងលើជ្រុងខាងស្តាំ) ហើយជ្រើសរើសឲ្យបានត្រឹមត្រូវម្តងទៀតសំរាប់ iDevice របស់អ្នកមុននឹងធ្វើការ Respring ដូចការណែនាំខាងលើ។
បន្ទាប់ពីធ្វើការដំឡើង Theme ខាងលើនេះរួច
អ្នកប្រាកដជាបានឃើញ Homescreen របស់អ្នកជាមួយនឹង Icons
ស្អាតៗរាងជ្រុងទាំងអស់ មានលក្ខណៈផុសៗដូចជា 3D មានពណ៌ស្រស់ស្អាត
មានស្រមោលនៅពីក្រោយ Icon
ថែមទាំងធ្វើឲ្យអ្នកប្រើប្រាស់មើលកាន់តែច្បាស់
និងមិនធុញនៅពេលដែលប្រើប្រាស់។
No comments:
Post a Comment