RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Wednesday, September 24, 2014

ចំណុច​ទាំង​ 5 របស់​ iPhone6/ 6 Plus ដែល​ធ្វើ​អោយ​យើង​ខក​ចិត្ត

តាមដានពត៌មានផ្សេងៗពី Rith applemedia
ជាការពិតណាស់ លើលោកនេះ គ្មានមនុស្សណាល្អគ្រប់ដប់នោះទេ សូម្បី​តែ​ស្មាតហ្វូន​ក៏​អញ្ជឹង​ដែរ​ ដូច្នេះ​ហើយ​យើង​ត្រូវ​សិក្សា​ពី​ចំណុច​ខ្វះ​ខាត​ ដើម្បី​កុំ​អោយ​ជ្រើស​រើស​ទៅ​ខុស​ ហើយ​ក៏​ដូច​ជា​ដើម្បី​ក្រើន​រំលឹក​អោយ​ក្រុមហ៊ុន​បង្កើត​វា​អោយ​ល្អ​ឥត​ ខ្ចោះ​ជាង​មុន​ផង​ដែរ។​ ថ្វី​ត្បិត​តែ​ iPhone 6 និង iPhone 6 Plus ដែល​ក្រុម​ហ៊ុន​ Apple បាន​ដាក់​បង្ហាញ​កាល​ពី​ថ្ងៃ​ពុធ​នេះ​មាន​ការ​អប​អរ​ទះ​ដៃ​បី​សំណាក់​អ្នក​ គាំ​ទ្រ​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​ស្មាត​ហ្វូន​ទាំង​ពីរ​នេះ​នៅ​តែ​មាន​ចំណុច​ខុស​ឆ្គង​ ដែល​ធ្វើ​អោយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ខក​ចិត្ត​មិន​ស្ទើរ​ដែរ។​ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ប្រាំ​យ៉ាង​របស់​ iPhone 6 និង iPhone 6 Plus ដែល​ធ្វើ​អោយ​យើង​ខក​ចិត្ត​ ហើយ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​ក៏​យល់​ឃើញ​ដូច្នេះ​ដែរ។
1. គ្មានមុខងារសាកថ្មដោយឥតខ្សែ
បច្ចេកវិទ្យា NFC ត្រូវបាន Nokia យកមកបំពាក់លើទូរស័ព្ទនៅឆ្នាំ 2011 បន្ទាប់មក​ទៀត​ទូរស័ព្ទ​ Android​ មួយ​ចំនួន​ចាប់​ផ្តើម​បំពាក់​បន្ទះ​ NFC នេះ​ផង​ដែរ​ ដើម្បី​ធ្វើ​ការ​ចែក​រំលែក​រូបភាព​ ឯក​សារ​ដោយ​ដាក់​ទូរស័ព្ទ​ជាប់​គ្នា​ ហើយ​បន្ទាប់​ទៀត​គេ​កែ​ច្នៃ​វា​ដោយ​អាច​អោយ​យើង​សាក​ថ្ម​ដោយ​មិន​ចាំ​បាច់​ ប្រើ​ខ្សែ​ឡើយ​ គឺ​តាម​រយៈ​ NFC។ ចុង​ឆ្នាំ​ 2014 នេះ Apple ក៏​បាន​បំពាក់​ NFC​ លើ​ទូរស័ព្ទ​ខ្លួន​ដែរ​ តែ​មុខ​ងារ​របស់​វា​គឺ​ប្រើ​សម្រាប់​ឆូត​កាត​ និង​ទូទាត់​ប្រាក់​ប៉ុណ្ណោះ។
2. កម្រិតភាពច្បាស់អេក្រង់គឺ HD មិនមែន 2K ដូច Note 4 រឺ G3
អេក្រង់ក៏ជាផ្នែកមួយដ៏សំខាន់របស់ស្មាតហ្វូនផងដែរ ព្រោះអីបើវាមិនមានភាពច្បាស់​ ធម្មជាតិ​ទាក់​ទាញ​នោះ​ទេ ​នោះ​អ្នក​ប្រើប្រាស់​ក៏​នឹង​មិន​ហ៊ាន​ចំណាយ​លុយ​ទិញ​ដែរ។​ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដទៃ​បាន​បង្កើត​ទូរស័ព្ទ​ដែល​មាន​ កម្រិត​ភាព​ច្បាស់​ Full HD (1080x1920) រឺ QHD (1440x2560) នោះ Apple នៅ​សង្ងំ​បង្កើត​ទូរស័ព្ទ​ដែល​មាន​កម្រិត​ភាព​ច្បាស់​ HD (720x1080) ភិច​សែល​នៅ​ឡើយ​ទេ។​ យ៉ាង​ណា​មិញ​ យើង​ក៏​សប្បាយ​ចិត្ត​ដែរ​ ដែល​ iPhone 6 Plus មាន​កម្រិត​ភាព​ច្បាស់​ខ្ពស់​ល្អ​ដែរ​កម្រិត​ Full HD (1080x1920) ហើយ​ក៏​ហ្មត់​ល្អ​ខ្លាំង​ណាស់​ដែរ។
3. មិនអាចថតវីដេអូបានដល់កម្រិត 4K
កាមេរ៉ាក៏ជាផ្នែកមួយដ៏សំខាន់ ដែលអ្នកប្រើប្រាស់ទាមទារអោយក្រុមហ៊ុនផលិត​ទូរស័ព្ទ​យក​ចិត្ត​ទុក​ដាក់​ផង​ ដែរ។​ ជា​ការ​ពិត​ណាស់​ iPhone 6 ពិត​ជា​អាច​ថត​រូប​បាន​ច្បាស់​ល្អ​ កម្រិត​ពន្លឺ​ដែល​ចាប់​បាន​គឺ​ល្អ​ តែ​វា​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត​ Full HD (1920 x 1080) ប៉ុណ្ណោះ ខណៈ​ Galaxy S5, LG G3, Note 4 និង​ទូរស័ព្ទ​ Nokia Lumia ថត​បាន​ដល់​ 4K (3840 X 2160)។
4. អត់មានម៉ូឌែល 32GB ទេ តែនៅតែដាក់​លក់​ម៉ូឌែល 16GB ដដែល
Apple ដូចជាលេងយុទ្ធសាស្ត្រថោកទាបបន្តិចហើយ ព្រោះអីខ្លួនមិនមានលក់ម៉ូឌែល​ 32GB ហើយ​បើ​យើង​ចង់​បាន​ធំ​ជាង​នេះ​ យើង​ត្រូវ​បន្ថែម​ 100$ ទៀត​ដើម្បី​បាន​ 64GB។ អ្នក​ប្រើប្រាស់​ផលិត​ផល​ Apple ណា​ក៏​រអ៊ូ​រទាំ​ដែរ​ថា​ ហេតុ​អ្វី​បាន​ជា​ iPhone នៅ​តែ​បង្កើត​ទំហំ​ 16GB ដដែល ហើយ​ Apple ពិត​ជា​ឆ្លើយ​តប​បាន​ល្អ​មែន​ តាម​រយៈ​បញ្ឈប់​បង្កើត​ម៉ូឌែល​ 32GB ​ចោល​តែ​ម្តង។ ​ប៉ុន្តែ​យើង​ក៏​ចំណេញ​ផង​ដែរ​ ព្រោះអី​កាល​ពី​មុន​យើង​ត្រូវ​ថែម​ 200$ ដើម្បី​បាន​ 64GB ខុស​ពី​ឥលូវ​នេះ​ដែល​យើង​ត្រូវ​បន្ថែម​ 100$ ​តែ​ប៉ុណ្ណោះ។
5. កាមេរ៉ាមុខនៅតែមានទំហំ 1.2 មេហ្គាភិចសែល
មនុស្សសម័យនេះចូលចិត្តថតរូបខ្លួនឯង (Selfie) ខ្លាំងណាស់ ហេតុដូច្នេះហើយបាន​ជា​ក្រុមហ៊ុន​ជា​ច្រើន​បាន​អភិឌ្ឍ​កាមេរ៉ា​មុខ​អោយ​មាន​ ទំហំ​ភិចសែល​ និង​ចាប់​រូប​បាន​ច្បាស់​ល្អ​បំផុត។​ HTC One M8, Galaxy Note 4, Ascend P7 សុទ្ធ​តែ​មាន​កាមេរ៉ា​ខាង​មុខ​ធំ​ អាច​ចាប់​រូប​បាន​ច្បាស់​ល្អ​ តែ ​កាមេរ៉ា​ខាង​មុខ​ Apple វិញ​អាច​ថត​រូប​បាន​ទំហំ​ 1280x720 ភិច​សែល​ប៉ុណ្ណោះ​គ្មាន​ខុស​គ្នា​ពី​ iPhone 5s ប៉ុន្មានទេ។
សរុបសេចក្តី
នេះគឺជាទម្លាប់មួយរបស់ក្រុមហ៊ុន Apple ទៅហើយដែលខ្លួនគ្រាន់តែបង្កើនសមត្ថភាព​របស់​ឧបករណ៍​ខ្លួន​ អោយ​ល្អ​ប្រសើរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ប៉ុណ្ណោះ។ ​ការ​ធ្វើ​បែប​នេះ​ក៏​ល្អ​ដែរ​ ព្រោះអី​ផលិតផល​ចាស់ៗ​មិន​ងាយ​ឆាប់​អស់​ប្រជា​ប្រិយភាព​ តែ​គុណ​វិបត្តិ​វិញ​នោះគឺ​វា​កាន់​តែ​គ្មាន​អ្វី​អស្ចារ្យ។​ ខណៈ​ពេល​ក្រុមហ៊ុន​ដទៃ​ដូច​ជា​ Samsung, Sony, HTC, LG ខិត​ខំ​នាំ​យក​នូវ​អ្វី​ដែល​ថ្មី​មក​បំពាក់​លើ​ទូរស័ព្ទ​របស់​គេ​ Apple វិញ​គ្រាន់​តែ​បង្កើន​ទំហំ​អេក្រង់​ កម្លាំង​ម៉ាស៊ីន​បន្តិច​ និង​មុខ​ងារ​បន្តិច​បន្តួច​ទៀត​ប៉ុណ្ណោះ។
តើអ្នកទាំងអស់គ្នាយល់ស្របទៅនឹងចំណុចទាំងប្រាំ​ខាង​លើនេះ​ដែរ​រឺ​ទេ?​ តើ​វា​មិន​ចោទ​ជា​បញ្ហា​ដែល​រារាំង​អ្នក​មិន​អោយ​ទិញ​ iPhone 6 រឺ​ក៏​យ៉ាង​ណា?

No comments:

Post a Comment