តាមដានពត៌មានផ្សេងៗពី Rith Apple Media
ជាការពិតណាស់ iPhone គឺជាស្មាតហ្វូនមួយ
ដែលគេពេញនិយមប្រើប្រាស់បំផុត ព្រោះអីវាមានសមត្ថភាពល្អ
ងាយស្រួលប្រើប្រាស់ ប៉ុន្តែកម្លាំងថ្មរបស់ iPhone
គ្រប់ម៉ូឌែលទាំងអស់មិនមានកម្លាំងថ្មខ្លាំងក្លាប៉ុន្មានទេ
ដែលតម្រូវអោយអ្នកប្រើប្រាស់ចេះសន្សំសំចៃ
និងមានគន្លឹះពិសេសៗរបស់ខ្លួន។ បន្ទាប់ពីប្រព័ន្ធប្រតិបត្តិការណ៍
iOS 8 បានបញ្ចេញអោយប្រើប្រាស់ជាផ្លូវការមក
យើងសង្កេតឃើញថាអ្នកប្រើប្រាស់ជាច្រើនបានរអ៊ូរទាំទៅនឹងរយៈពេល
ប្រើប្រាស់របស់គេ ព្រោះអីថាមពលថ្មឆាប់អស់ខ្លាំង
បើប្រៀបធៀបទៅនឹង iOS 7.1.2។ ខាងក្រោមនេះគឺជាគន្លឺះពិសេសៗទាំង 15
ដែលអ្នកគួរអនុវត្ត៖
- ប្រសិនបើអ្នកមិនប្រើប្រាស់ Wi-Fi ទេ សូមបិទវាចោល ហើយក៏សូមបិទ Wi-Fi Auto-Search ផងដែរ ដោយចូលទៅកាន់ Setting > Wi-Fi > បិទក្រឡោន Ask To Join Networks ដែលវាស្ថិតនៅផ្នែកខាងក្រោម។
- ត្រួតពិនិត្យថាកម្មវិធី រឺមុខងារណាដែលស៊ីថ្មជាងគេ ដោយចូលទៅកាន់ Setting > General > Usage > Battery Usage។ មុខងារនេះនឹងប្រាប់អ្នកថាតើកម្មវិធីណា រឺមុខងារណាដែលស៊ីថ្មអស់ប៉ុន្មានភាគរយ ដែលរំលឹកអោយយើងលុបកម្មវិធីនោះចោល រឺក៏ចៀសវាងប្រើមុខងារនោះ។
- បិទ Parallax ដោយចូលទៅកាន់ Setting > General > Accessibility > Reduce Motion > និងបើក Reduce Motion
- បិទ Disable Background App Updates ដោយចូលទៅកាន់ Setting > iTunes & Appstore និងបិទប្រឡោះ Automatic downloads ទាំងបួនដែលមានដូចជា Music, Apps, Books, Updates ចោល
- បិទ Background App Refresh ដោយចូលទៅកាន់ Setting > Gernal > Background App Refresh រួចចុចបិទលើកម្មវិធីដែលអ្នកគិតថាអត់បានការចោលទាំងអស់
- បិទ Location Services ដោយចូលទៅកាន់ Setting > Privacy > Location Services >ហើយបិទ Location លើកម្មវិធីណាមួយដែលអ្នកគិតថាគ្មានប្រយោជន៍ចោល។ បើអាច អ្នកអាចបិទ Location Service ចោលតែម្តងក៏បាន។
- បើមិនចាំបាច់ គួរកុំប្រើប្រាស់ប្រព័ន្ធ 4G LTE រឺ 3G ព្រោះវាស៊ីថ្មខ្លាំង ហើយក៏ធ្វើអោយទូរស័ព្ទឆាប់ក្តៅផងដែរ
- ចាត់ចែងពន្លឺអេក្រង់របស់ទូរស័ព្ទអ្នកអោយបានត្រឹមត្រូវបំផុត ព្រោះវាក៏ជាប្រភពដ៏ធំមួយដែលធ្វើអោយឆាប់អស់ថ្មផងដែរ។ ចូលទៅកាន់ Setting > Display & Brightness > ហើយបិទពន្លឺទៅទាបបំផុត។ យើងក៏អាចប្រើប្រាស់ Auto-brightness ក៏បានដែរប៉ុន្តែពេលខ្លះវាដំណើរការបានល្អទេ ដូច្នះយើងត្រូវបិទបើកខ្លួនឯងទើបល្អជាង។
- បិទ Push Notifcatios ដោយចូលទៅកាន់ Setting > Notifications > ហើយជ្រើសរើសយកកម្មវិធីណាដែលមានគិតថាមិនបានប្រយោជន៍ និងចុចបិទ Toogle។
- ពេលយប់ រឺមិនចាំបាច់ សុមបើក Airplane Mode ព្រោះវានឹងបិទសេវាចោល ប្ល៊ូធូស Wi-Fi និង Location ជាដើម ដែលនេះគឺជារបៀបសន្សំថ្មដ៏មានប្រសិទ្ធភាពខ្ពស់មួយ
- បិទ System Services Location ដោយចូលទៅកាន់ Setting > Privacy > Location Service > Systems Services រួចបិទចោលនូវមុខងារ Location-Based Alerts, Location-Based iAds, Spotlight Suggestions, Wi-Fi Networking និង Frequent Locations។
- បិទ Automatic Time Update ដោយចូលទៅកាន់ Settings > General > Date & Time > និងបិទ Automatically។
- បិទ Bluetooth ចោល
- បិទ Handoff & Suggested Apps ដោយចូលទៅកាន់ Settings > General > Handoff & Suggested Apps > បិទ Handoff, My Apps និង App Store ចោល។
- បិទ Airdrop ដោយយកម្រាមដៃអ្នកទាញពីក្រោមទៅលើ ហើយចុចលើពាក្យ Airdrop និងជ្រើសរើសយក Off។
ជាការពិតណាស់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8
គឺជាប្រព័ន្ធប្រតិបត្តិការណ៍មួយដែលមានភាពសាមញ្ញ
ងាយស្រួលប្រើប្រាស់ តែបើយើងសិក្សាអោយស៊ីជម្រៅ
យើងនឹងសង្កេតឃើញមុខងារជាច្រើន។ មុខងារមួយចំនួនមានអត្ថប្រយោជន៍
ប៉ុន្តែមួយចំនួនទៀតគឺមិនសូវមានអត្ថប្រយោជន៍ណាស់ណានោះទេ
ហេតុដូច្នេះហើយយើងគួរតែបិទវាចូលទៅ ដើម្បីជួយសន្សំសំចៃថ្ម
ហើយវាក៏អាចអោយទូរស័ព្ទអ្នកអាចប្រើប្រាស់បានយូរផងដែរ
មិនងាយជួបប្រទះបញ្ហា។
No comments:
Post a Comment