RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Monday, September 29, 2014

ចង់​ដឹង​ទេ​ថា​ចោរ​លួច​ iPhone ឬ iPad របស់​អ្នក​មាន​មុខ​មាត់​យ៉ាង​ម៉េច​ ហើយ​នៅ​កន្លែង​ណា?

តាមដានពត៌មានផ្សេងៗពី Rith Apple Media

សព្វថ្ងៃចំនួនអ្នកប្រើប្រាស់ iPhone និង iPad មានការកើនឡើងខ្លាំងមែន​ ដោយ​សារ​វា​ងាយ​ស្រួល​ប្រើប្រាស់​ មិន​ស្មុគស្មាញ​ និង​សំបូរ​កម្មវិធី​មាន​ប្រយោជន៍ ​ម្យ៉ាង​ទៀត​វា​ថែម​ទាំង​ផ្ដល់​ភាព​ថ្លៃថ្នូរ​ដល់​អ្នក​ប្រើប្រាស់​ទៀត​ផង​ យ៉ាង​ណា​មិញ​វា​គឺ​ជា​គោលដៅ​មួយ​របស់​ចោរ​ផង​ដែរ​ ដោយ​សារ​តែ​វា​លក់​បាន​ថ្លៃ​ជាង​ទូរស័ព្ទ​ធម្មតា។
ទាក់ទិននឹងបញ្ហានេះ ដើម្បីការពារសុវត្ថិភាព iPhone ឬ iPad របស់​អ្នក​នៅ​ពេល​ជ្រុះ​បាត់​ ឬ​ចោរ​លួច​ អ្នក​អាច​អនុវត្ត​តាម​វីធី​មួយ​ចំនួន​ដូច​ជា​តម្លើង​កម្មវិធី​ FindMyiPhone​ ឬ ​កំនត់​មុខងារ​ iClouds​ ជា​ដើម។​ ដោយ​ឡែក​ ខេមបូ​ក៏​មាន​ Tweak ​ពិសេស​មួយ​ទៀត​ ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់​សម្រាប់​អ្នក​ទាំង​អស់​គ្នា។
iGotYa ជាកម្មវិធីដ៏សំខាន់មួយដែលមានអត្ថប្រយោជន៍ខ្ពស់នៅពេលដែល​ iPhone ឬ iPad របស់​អ្នក​ត្រូវ​បាន​គេ​លួច​បាត់​ ដោយ​វា​នឹង​ជួយ​ផ្ញើរ​ទី​តាំង​ និង​រូបភាព​អ្នក​ដែល​ព្យាយាម​ដោះ​សោរ ​iPhone របស់​អ្នក​ទៅ​ក្នុង​ E-mail របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​ ដូច​នេះ​អ្នក​នឹង​អាច​ដឹង​មុខ​មាត់​អ្នក​ដែល​កំពុង​យក​ទូរស័ព្ទ​អ្នក​ក៏​ដូច ​ជា​ទីតាំង​របស់​គេ​បាន​តាម​រយៈ​ E-mail ដែល​អ្នក​បាន​កំនត់។
ដើម្បីតម្លើង Tweak នេះ សូមអ្នកចូលទៅកាន់ Cydia រួចបន្ថែម Source​ “repo.biteyourapple.net” ឬ Source ណា​ផ្សេង​ដែល​អ្នក​ស្គាល់។​ បន្ទាប់​មក​សូម​អ្នក​ស្វែង​រក​ពាក្យ​ “iGotYa” រួច​ធ្វើ​ការ​តម្លើង។
ក្រោយពីតម្លើងរួចអ្នកនឹងឃើញផ្ទាំងមួយបង្ហាញថាកម្មវិធីនេះប្រើប្រាស់​បាន​តែ​ មួយ​រយៈ​ពេល​តែ​ប៉ុណ្ណោះ​ ប៉ុន្ដែ​អ្នក​អាច​សាក​ល្បង​ប្រើ​ប្រាស់​បាន។​ របៀប​ប្រើប្រាស់​នៃ​កម្មវិធី​នេះ ​តម្រូវ​អោយ​អ្នក​ចូល​ទៅ​កាន់​ Settings ហើយ​ស្វែង​រក​ iGotYa បន្ទាប់​មក​អ្នក​អាច​កំនត់​មុខ​ងារ​ខ្លះៗ​ដូច​ជា៖
ON FAILED UNLOCK CODE ENTERED សំរាប់ការបំពេញលេខសំងាត់ខុស
  • Take picture ថតរូបភាពតាមរយៈកាមេរ៉ាមុខ
  • Acquire location ចាប់ទីតាំងនៃ iPhone ឬ iPad
  • Show text message បង្ហាញសារដែលអ្នក​បាន​កំនត់​ទៅ​លើ​ផ្ទៃ​អេក្រង់
POWER HOLD WHEN LOCKED កំនត់មុខងារបិទទូរស័ព្ទនៅពេល iPhone មិនទាន់ដោះសោរ
  • Take picture ថតរូបភាពតាមរយៈកាមេរ៉ាមុខ
  • Acquire location ចាប់ទីតាំងនៃ iPhone ឬ iPad
  • Prevent OFF ការពារមិនអោយគេបិទ iPhone របស់​អ្នក​នៅ​ពេល​ iPhone ជាប់សោរ
សូមអ្នកបើកមុខងារទាំងអស់នេះ ដើម្បីអោយ iPhone ឬ iPad របស់អ្នកផ្ញើររូបភាព និងទីតាំងនៃអ្នក​ដែល​ព្យាយាម​ដោះសោរ ​ក៏​ដូច​ជា​ចង់​បិទ​ iPhone​ របស់​អ្នក​ ទៅ​កាន់​ E-mail ដែល​អ្នក​បាន​កំនត់។
ដើម្បីកំនត់ E-mail សូមចូលទៅកាន់មុខងារ iGotYa នេះ​ដដែល ​ហើយ​បើក​មុខងារ​ Via Mail ហើយ​បំពេញ​ E-mail របស់​អ្នក​ ឬ​ បើក​មុខ​ងារ​ Via SMS រួច​បំពេញ​លេខ​ទូរស័ព្ទ​ដែល​អ្នក​ចង់​អោយ​ផ្ញើរ​ទៅ​ជា​ការ​ស្រេច។
បញ្ជាក់៖ ដើម្បីប្រើប្រាស់ Tweak នេះសូមអ្នកប្រើប្រាស់ Passcode Lockscreen !
ខេមបូសង្ឃឹមថា Tweak នេះនឹងមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នា ប៉ុន្ដែគួរអោយ​សោក​ស្ដាយ​ដែល​ Tweak​ នេះ​អាច​ប្រើប្រាស់​បាន​ត្រឹម​រយៈ​ពេល​កំនត់​ ដែល​តម្រូវ​អោយ​យើង​ទិញ​កម្មវិធី​នេះ​បន្ទាប់​ពី​ផុត​រយៈ​ពេល​សាក​ល្បង។

No comments:

Post a Comment