តាមដានពត៌មានផ្សេងៗពី Rith apple media
អ្នកជំនាញផ្នែកថតរូប 3 នាក់មានឈ្មោះ Greg Funnell, Ben Thomas
និង J.N. Silva ដែលមកពីតំបន់ខុសៗគ្នាដូចជា London, Melbourne និង
New York បានបញ្ចេញថ្វីដៃថតរូបរបស់ពួកគេ ដោយប្រើប្រាស់ទូរស័ព្ទ
Xperia Z3 ថតយករូបភាពគ្រប់ស្ថានភាព និងពេលខុសៗគ្នា
ដើម្បីបង្ហាញពីសមត្ថភាពកាមេរ៉ារបស់ទូរស័ព្ទនេះឲ្យមហាជនបាន
ឃើញច្បាស់។
អ្នកជំនាញទាំង 3 នាក់នេះបានប្រើប្រាស់ជំនាញពួកគេរៀងៗខ្លួន
ថតយករូបភាពនៅតំបន់ពួកគេរស់នៅ ដោយមិនប្រកាន់ពេលវេលាឡើយ។
ពួកគេថតនៅពេលព្រឹក, ពេលថ្ងៃ និងពេលយប់
ហើយរូបទាំងនោះពិតជាស្អាតមានភាពច្នៃប្រឌិត និងច្បាស់មែនទែន។
សំរាប់ទូរស័ព្ទ Xperia Z3 នេះមានកាមេរ៉ា 20.7 មេហ្គាភិចសែល
ជាប្រភេទកាមេរ៉ា Cyber Shot និង Handycam tech ។ ថែមទាំងមានកំរិត ISO
ខ្ពស់បំផុតប្រមាណ 12800 អាចរក្សាពន្លឺនៃរូបភាពបានច្បាស់ល្អ
ស្រដៀងនឹងរូបភាពដែលយើងឃើញផ្ទាល់ៗ។ សូមទស្សនារូបខាងក្រោម៖
1. Melbourne
2. London
3. New York
ពេលនេះមិត្តអ្នកអានដែលកំពុងប្រើប្រាស់ទូរស័ព្ទ Xperia Z3
អាចសាកបញ្ចេញថ្វីដៃម្តងហើយ ដើម្បីចែករំលែកដល់មហាជន
និងបង្ហាញស្នាដៃដែលថតដោយកាមេរ៉ា Xperia Z3 នេះ។
ទោះបីជាពួកគេជាអ្នកជំនាញក៏ដោយ
បើសិនជាគ្មានកាមេរ៉ាដែលមានគុណភាពល្អនោះទេ
ពួកគេមិនអាចថតរូបបានល្អ គួរឲ្យទាក់ទាញនោះទេ។
សរុបមកកាមេរ៉ារបស់ Xperia Z3
នេះពិតជាមានគុណភាពថតយករូបភាពបានគ្រាន់បើពិតមែន។
No comments:
Post a Comment