RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Tuesday, October 14, 2014

ក្តារចុចមានគ្រប់ពណ៌ និង​មាន​ស្ទីល​ច្រើន​សំរាប់ iOS8

តាមដានពត៌មានផ្សេងៗពី Rith Apple Media
ពេលក្រុមហ៊ុន Apple បានប្រកាស​ជា​ផ្លូវ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី និង​ចុង​ក្រោយ​គឺ iOS8 ដែល​អនុញ្ញាត្ត​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​បន្ថែម​កម្មវិធី​ក្តារ​ចុច​ផ្សេងៗ ​បាន​តាម​ចំណង់​ចំនូល​ចិត្ត​របស់​អ្នក​ប្រើ ជា​ពិសេស​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ចុង​ក្រោយ​នេះ​ភ្ជាប់​មក​ជាមួយ​អក្សរ​ ខ្មែរ​ស្រាប់ ដែល​កាន់​តែ​ងាយ​ស្រួល​ដល់​ប្រជាជន​កម្ពុជា ប៉ុន្តែ​សូម​បញ្ជាក់​ម្តង​ទៀត​ថា​មុខងារ​ទាំង​នេះ​មាន​នៅ​លើ​ប្រព័ន្ធ​ ប្រតិបត្តិ​ការ Android យូរ​ហើយ។
ដូចនេះសំរាប់អ្នកដែលប្រើប្រាស់ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS8 គួរ​តែ​កុំ​រំលង​ការ​ប្រើ​ប្រាស់​កម្មវិធី​ក្តារ​ចុច​ផ្សេងៗ​ដែល​ជំនួយ​ដល់​ ការ​ប្រើ​ប្រាស់​របស់​អ្នក​កាន់​តែ​ប្រសើរ​ជាង​ក្តារ​ចុច​ដើម​របស់ iOS8 ដោយ​អ្នក​គ្រាន់​តែ​ដោនឡូដ​កម្មវិធី​ក្តារ​ចុច​ណា​ដែល​អ្នក​គិត​ថា​សាក​សម និង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ងាយ​ស្រួល ឬ​ប្រសើរ​ជាង​មុន តាម​រយៈ App Store យ៉ាង​ងាយ​ស្រួល ដោយ​ពុំ​ចាំបាច់ Jailbreak ។ យើង​ក៏​បាន​ណែនាំ​កម្មវិធី​ក្តារ​ចុច​មួយ​ទៀត​សំរាប់​មិត្ត​អ្នក​អាន ដោយសារ​តែ​ក្តារ​ចុច​នេះ​មាន​ពណ៌​ស្រស់​ស្អាត ហើយ​​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស និង​មាន​ស្ទីល​ផ្សេងៗ​ច្រើន​ទៀតផង។
កម្មវិធីក្តារចុចនេះ នឹងអាចធ្វើឲ្យអ្នកប្រើ​ប្រាស់​កាន់​តែ​ពេញ​ចិត្ត អាច​កំសាន្ត​ការ​ផ្ញើ​សារ​របស់​អ្នក​ជាមួយ​អ្នក​ពិសេស​កាន់​តែ​រីក​រាយ មិន​ធុញ​ទ្រាន់​ដូច​ការ​ប្រើ​ប្រាស់​ក្តារ​ចុច​ដដែល។ អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​បែប​ថ្មី ជា​ពិសេស​ក្តារ​ចុច​មាន​ពណ៌​ច្រើន​សំរាប់​ឲ្យ​អ្នក​ជ្រើស​បាន​តាម​ចំណង់​ ចំណូល​ចិត្ត​ទៀតផង។

No comments:

Post a Comment