RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Wednesday, September 10, 2014

តើ iPhone 6 មានលក្ខណៈ​ពិសេស​អ្វី​គួរ​អោយ​ចាប់​អារម្មណ៍​ទៅ?

ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8
iOS 8 គឺជាប្រព័ន្ធប្រតិតបត្តិការណ៍​ជំនាន់​ថ្មី​ដែល​ពោរ​ពេញ​ដោយ​ថាមពល និង​លក្ខណៈ​ពិសេស​ជា​ច្រើន​គួរ​អោយ​កត់​សម្គាល់។ យើង​ឃើញ​ថា iOS 8 មាន​ភ្ជាប់​មក​ជាមួយ​កម្មវិធី Health Hub, Passbook, និង Apple Pay ដែល​យើង​ប្រើ​ដើម្បី​ទូរ​ទាត់​ទឹក​ប្រាក់​ដោយ​ប្រើ iPhone 6 របស់​អ្នក ដាក់​លើ​ម៉ាស៊ីន​គិត​លុយ។ iOS 8 នឹង​បើក​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី 17 ខាង​មុខ​នេះ មុន​ការ​ដាក់​លក់ iPhone 6 ជា​ផ្លូវ​ការ​ចំនួន​ពីរថ្ងៃ។
ចំណាប់អារម្មណ៍
យើងធ្លាប់បានដឹងមកហើយថា iPhone គឺជាដៃគូ​ស្មាតហ្វូន​ដ៏​ល្អ​បំផុត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ វា​មិន​មាន​លក្ខណៈ​ពិសេស​ច្រើន មុខងារ​សាំញ៉ាំ​ដូច​ទៅ​នឹង​ស្មាតហ្វូន​ដទៃ​នោះ​ទេ តែ​មុខងារ​ដែល​វា​មាន​នីមួយៗ គឺ​សុទ្ធ​តែ​មាន​អត្ថ​ប្រយោជន៍​ខ្ពស់ ហើយ​បើ​កាន់​តែ​ប្រើ​ប្រាស់ កាន់​តែ​ស្វែង​ឃើញ​ពី​អត្ថ​ប្រយោជន៍​របស់​វា។ iPhone 6 បាន​បង្កើន​ទំហំ​អេក្រង់​អោយ​ធំ​ជាង​មុន រូប​រាង​ថ្មី កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន​បន្តិច កាមេរ៉ា​អោយ​កាន់​តែ​ល្អ និង​ថ្ម​ល្អ​ជាង​មុន​បន្តិច។ សម្រាប់​ខ្ញុំ​ផ្ទាល់ iPhone 6 គឺ​ជា​ស្មាតហ្វូន​ដែល​មាន​ទ្រង់​ទ្រាយ​ថ្មី​មួយ ក្នុង​ប្រវត្តិ​សាស្ត្រ Apple ហើយ​សម្រាប់​ខ្ញុំ​ផ្ទាល់​ពិត​ជា​ចង់​ធ្វើ​ជា​ម្ចាស់​របស់ iPhone 6 ជា​ខ្លាំង ព្រោះ​អី​រចនាបថ និង​រូប​រាង​សាមញ្ញ តែ​ពោរ​ពញ​ដោយ​អត្ថ​ប្រយោជន៍​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់បាន។
iPhone 6 នឹងមានតម្លៃដូច iPhone 5S ពេល​ចេញ​ដំបូង​ដែរ ហើយ​មាន​បី​ជម្រើស​សម្រាប់​ជ្រើស​រើស​គឺ​ម៉ូឌែល 16GB 64GB និង 128GB។ ពណ៌​របស់​វា​វិញ​ក៏​មាន​បី​ជម្រើស​ផង​ដែរ​គឺ​ពណ៌​ទឹក​ប្រាក់ ពណ៌​ខ្មៅ និង​ពណ៌​ទឹក​មាស ចំណែក​ឯ​កាល​បរិច្ឆេទ​លក់​វិញ​គឺ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី 19 ខែ​កញ្ញា​ខាង​មុខ​នេះ​តទៅ​ហើយ។

No comments:

Post a Comment