ចុះថ្ងៃទី: August 19th, 2014
មានរឿងភ័យគួរអោយតក់ស្លុតមួយ បានកើតឡើង នៅពេល ដែលយន្តហោះ ជើងហោះហើរពី អីុស្រាអែល ឆ្ពោះទៅ ក្រុង Prague របស់ ប្រទេស ឆេក រៀបនឹង ហោះហើរទៅហើយ តែបែរជាមាន ផ្សែងចេញពី កាបីនរបស់ អ្នកដំណើរ។ ភ្លាមៗនេះ បុគ្គលិកហោះហើរ បានប្រាប់ អ្នកដំណើរអោយ ជំលៀសខ្លួន ចាកចេញពី យន្តហោះ ទើបនារីវ័យក្មេងម្នាក់ បានដឹងថា ផ្សែងនោះ ការពិត គឺចេញពី iPhone 5 ដែលនាង បានដាក់នៅក្នុង កាបូបរបស់នាង។
មិនមាន អ្នកដំណើរណាម្នាក់ បានរងរបួស នៅក្នុង ឧប្បត្តិហេតុនេះទេ ព្រោះ ភ្លើង មានលក្ខណៈតូច និងមិនបានរាលដាលខ្លាំង ប៉ុន្តែ ម្ចាស់ iPhone 5 ដែលឆាបឆេះ ត្រូវទុក ទូរស័ព្ទរបស់នាង អោយភ្ញាក់ងារ សើុបអង្កេត ស្វែងរក មូលហេតុ នៃការឆេះនេះ។
នេះ មិនមែនជា លើកទីមួយទេ ដែល iPhone ឬ iPad សុខៗ ស្រាប់តែឆេះឡើង។ ករណីនេះ បានកើតមានឡើងច្រើនដងហើយ ដូចជា ការឆេះ iPad Air ដែលដាក់តាំង នៅក្នុង ហាង Vodafone មួយ នៅ អូស្ត្រាលី និងការឆេះ iPhone 5c នៅក្នុង ហោបៅខោ របស់នារីម្នាក់ កាលពីឆ្នាំទៅមិញ ជាដើម៕

No comments:
Post a Comment