RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Friday, July 17, 2015

ប្រុង​ប្រយ័ត្ន​មេរោគ​ថ្មី ដែល​អាច​លួច​លុយ​គណនី នៅ​ក្នុង iPhone/iPad របស់​អ្នក​បាន​យ៉ាងងាយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report
ថ្មីៗនេះ ក៏មានលេចលឺ ពត៌មានមួយផងដែរ អំពីមេរោគថ្មី ឬ Crash ដែលបាន លួចលុយ ពីអ្នកប្រើប្រាស់ iDevice ទាំងឡាយ នៅក្នុង សហរដ្ឋអាមេរិក និងចក្រភព អង់គ្លេស ហើយប្រហែល ជាអាច រីករាល ដាល ដល់ប្រទេស ដទៃៗទៀត ផងដែរ។
Cover
ដំណើរការនៃមេរោគនេះដែរ គឺវាលោត បង្ហាញនូវ ផ្ទាំងផុសមួយ (pop-up) នៅលើ iDevice របស់អ្នកដែលបង្ហាញ អំពីភាព រអាក់រអួល នៃប្រព័ន្ធ ដំណើរការ របស់អ្នក ប៉ុន្តែតាមពិត វាគឺ ក្លែងក្លាយទេ ហើយប្រព័ន្ធដំណើរការ នៅលើទូរស័ព្ទ របស់អ្នកក៏ គ្មានបញ្ហាអីដែរ ប៉ុន្តែវា គឺជាអន្ទាក់ លួចលុយ ក្នុងគណនី ទូរស័ព្ទរបស់អ្នក ទៅវិញទេ។ នៅក្នុងផ្ទាំងផុស នេះដែរ បានសរសេរថា ដើម្បីដោះស្រាយ ឬជួសជុល បញ្ហានេះ គឺតម្រូវអោយ យើងត្រូវទាក់ទង ទៅកាន់លេខ នៅក្នុងផ្ទាំង ផុសនោះ។
ទោះជាយ៉ាងណាក៏ដោយ វាក៏មិនអាច លួចលុយគណនី របស់អ្នក បានភ្លាមៗ ផងដែរ ហើយដើម្បី លុបបំបាត់ បញ្ហានេះ កើតមាន នៅពេល ក្រោយៗទៀត សូមអនុវត្ត តាមការណែនាំ ដូចខាងក្រោម៖
  • ដំបូងកំណត់ទូរស័ព្ទរបស់អ្នកជា Airplane Mode
  • លុបសម្អាតពត៌មាន (Data) នៅក្នុង Safari អោយអស់ ដោយចូល ទៅកាន់ Settings > Safari > Clear History and Website Data
  • បន្ទាប់មកបើក Safari ម្តងទៀត រួចចុចបិទ Airplane Mode ជាការស្រេច។
ពត៌មានបន្ថែម៖ ចំពោះប្រិយមិត្ត ដែលមិនទាន់ ជួបប្រទះ គួរតែអនុវត្ត ផងដែរ ព្រោះថា មេរោគនេះ អាចជ្រៀតចូល ក្នុងទូរស័ព្ទ របស់យើង បានក៏ តាមរយៈ History របស់ Safari នៅក្នុង ទូរស័ព្ទដែរ ម្យ៉ាងទៀត បើសិន ជាអាច គួរតែចែក រំលែក ដំណឹងនេះ ដល់មិត្តភក្តិ របស់អ្នក ដែលមិនដឹង ដើម្បីអោយ ពួកគាត់ អាចដោះស្រាយ និងចៀសវាង ដោយខ្លួន ឯងបាន។

No comments:

Post a Comment