ក្រុមហ៊ុន Samsung បានប្រកាសទូរស័ព្ទដៃស្មាតហ្វូនសេរីទំនើបមួយប្រភេទកាលពីម្សិលមិញនេះដែលមានរូបរាងមិនធម្មតា
សំបកត្រូវបានផលិតឡើងដោយលោហៈធាតុមិនធ្លាប់មានពីមុនមកដើម្បីប្រកួតប្រជែងផលិតផលដទៃទៀតគឺ Samsung Galaxy Alpha
ដែលមានលេខកូដសំគាល់គឺ SM-G850 ដំនើរការដោយ Android KitKat 4.4.4 ចុងក្រោយគេបំផុតរបស់ Google ។
Galaxy Alpha ត្រូវបានភ្ជាប់មកជាមួយអេក្រង់ប្រភេទ SuperAMOLED 4.7 អ៊ីង និង Processor Octa-Core ចំនួន 8 Core
ល្បឿន Quad 1.8GHz + Quad 1.3GHz ព្រមទាំងមាន Ram 2GB។ ចំណែកឯកាមេរ៉ាមានទំហំ 12 មេហ្គាភិចសែល និង កាមេរ៉ាមុខ 2.1 MP
ភ្ជាប់មកជាមួយមុខងារ HDR / Paranoma / Selective Focus /Dual Camera /Beauty Face / Virtual Tour ជាដើម។
លក្ខណៈពិសេសរបស់ Galaxy Alpha ច្រើនទៀតរួមមាន:
-Ultra Power Saving ជួយរក្សាថាមពលថ្មប្រើប្រាស់បានយូរ
-Download Booster ការប្រើប្រាស់ WiFi និង LTE ក្នុងពេលតែមួយ
-ទំហំផ្ទុកក្នុងម៉ាស៊ីន២ប្រភេទ 32GB និង 64GB ប៉ុន្តែមិនអាចបន្ថែមខាងក្រៅបានឡើយ
-បច្ចេកវិទ្យា Finger Scanner
-HeartRate Sensor / Accelerometer / Compass
-គាំទ្រការប្រើប្រាស់បណ្ដាញ LTE-A (លើម៉ូឌែល SM-G850F)
ចំពោះការរចនាម៉ូតរបស់ Galaxy Alpha គឺគួរអោយទាក់ទាញបំផុតមានកម្រាស់ 6.7mm និង ទម្ងន់ 115 ក្រាម
ព្រមទាំងមាន៥ពណ៌គឺ ខ្មៅ ស ប្រាក់ ខៀវ និង មាស។ Samsung Galaxy Alpha
នឹងមានលក់នៅទីផ្សារក្នុងអំឡុងខែកញ្ញាខាងមុខនេះទូទាំងប្រទេសបន្តបន្ទាប់។










ប្រភព: SamMobile
No comments:
Post a Comment