តាមដានពត៌មានផ្សេងៗពី Rith Apple Media
អស់ពីជ្រុងការ៉េ បន្ទាប់ជ្រុងកោងជុំវិញ បន្ទាប់គ្រើម
បន្ទាប់មូលបែបស្រើចខាងលើ ពេលនេះយើងនឹងណែនាំ Theme
មួយទៀតដែលមានរាងមូលសាមញ្ញ ប៉ុន្តែមានរូបរាងស្រស់ស្អាត
មិនចាញ់ Theme មុន ជាមួយពណ៌ចំរុះច្រើន ហើយមានពណ៌ដិតជាង Theme
ដើមរបស់ iOS7 អាចធ្វើឲ្យការប្រើប្រាស់មើលទៅកាន់តែងាយស្រួល
និងដាស់អារម្មណ៍កាន់តែចង់ប្រើប្រាស់។
បើសិនជាមិត្តអ្នកអានចាប់អារម្មណ៍អាចធ្វើការដំឡើងបានតាមវិធី
ខាងក្រោម៖
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
- ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
- បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Circulus ហើយធ្វើការដំឡើង
- បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីកយក Circulus ។
- បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) បើសិនជាអ្នកមិនទាន់ច្បាស់អ្នកអាចចុចយក cancel (នៅផ្នែកខាងលើជ្រុងខាងស្តាំ) ហើយជ្រើសរើសឲ្យបានត្រឹមត្រូវម្តងទៀតសំរាប់ iDevice របស់អ្នកមុននឹងធ្វើការ Respring ដូចការណែនាំខាងលើ។
បន្ទាប់ពីធ្វើការដំឡើង Theme ខាងលើនេះរួច អ្នកប្រាកដជាបានឃើញ
Homescreen របស់អ្នកជាមួយនឹង Icons មានរាងមូល ហើយមានរូបដូច
icons ដើម ប៉ុន្តែមានពណ៌ដិតជាងមុន, មើលទៅសាមញ្ញ, មិនសុំាភ្នែក
អាចប្រើប្រាស់បានជាមួយមនុស្សគ្រប់វ័យ។
No comments:
Post a Comment