ប្រុងប្រយ័ត្នមេរោគថ្មី ដែលអាចលួចលុយគណនី នៅក្នុង iPhone/iPad របស់អ្នកបានយ៉ាងងាយ!
តាមដានព័ត៌មានផ្សេងៗពី Cambo Report
ដំណើរការនៃមេរោគនេះដែរ គឺវាលោត បង្ហាញនូវ ផ្ទាំងផុសមួយ (pop-up) នៅលើ iDevice របស់អ្នកដែលបង្ហាញ អំពីភាព រអាក់រអួល នៃប្រព័ន្ធ ដំណើរការ របស់អ្នក ប៉ុន្តែតាមពិត វាគឺ ក្លែងក្លាយទេ ហើយប្រព័ន្ធដំណើរការ នៅលើទូរស័ព្ទ របស់អ្នកក៏ គ្មានបញ្ហាអីដែរ ប៉ុន្តែវា គឺជាអន្ទាក់ លួចលុយ ក្នុងគណនី ទូរស័ព្ទរបស់អ្នក ទៅវិញទេ។ នៅក្នុងផ្ទាំងផុស នេះដែរ បានសរសេរថា ដើម្បីដោះស្រាយ ឬជួសជុល បញ្ហានេះ គឺតម្រូវអោយ យើងត្រូវទាក់ទង ទៅកាន់លេខ នៅក្នុងផ្ទាំង ផុសនោះ។
ទោះជាយ៉ាងណាក៏ដោយ វាក៏មិនអាច លួចលុយគណនី របស់អ្នក បានភ្លាមៗ ផងដែរ ហើយដើម្បី លុបបំបាត់ បញ្ហានេះ កើតមាន នៅពេល ក្រោយៗទៀត សូមអនុវត្ត តាមការណែនាំ ដូចខាងក្រោម៖
- ដំបូងកំណត់ទូរស័ព្ទរបស់អ្នកជា Airplane Mode
- លុបសម្អាតពត៌មាន (Data) នៅក្នុង Safari អោយអស់ ដោយចូល ទៅកាន់ Settings > Safari > Clear History and Website Data
- បន្ទាប់មកបើក Safari ម្តងទៀត រួចចុចបិទ Airplane Mode ជាការស្រេច។
No comments:
Post a Comment