Apple ត្រៀមបង្កើតដុំសាកថ្មប្រភេទថ្មីយកតាមប៉ាតង់ដែលទើបចុះបញ្ជី!
តាមដានព័ត៌មានផ្សេងៗពី Rith Apple Media
ពួកគេបាន យកគំនិត ផលិតនេះ ចេញពីប៉ាតង់ ថ្មីមួយ ដែលពួកគេ ទើបតែចុះ បញ្ជីដាក់ ជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយដុំសាក ថ្មីនេះ មានទំហំ 5 វ៉ាត់ ដែលអាច ដាក់លក់ នៅក្នុងចក្រភព អង់គ្លេស មុនគេ។ ហើយដូច យើងរៀបរាប់ ខាងលើចឹង ដុំសាកនេះ មានឌុយ 3 តម្រូវតាម ទីផ្សារអឺរ៉ុបផង និងអាស៊ីផង ដោយអាច បិទឌុយកណ្តាល 1 ចូលក្នុង រួចប្រើប្រាស់ឌុយ 2 បាននៅ ពេលសាក។ ដុំសាកថ្មីនេះ មានដំនើរការល្អ ជាងដុំសាកមុន អាចបញ្ចូន អគ្គិសនីបានលឿន ទៅកាន់ ឧបករណ៍ និងមាន សុវត្ថិភាពខ្ពស់ជាងមុន។
ស៊េរី iPhone ដែលមក ពីប្រទេស សាំងហ្គាពួរ និងហុងកុង តែមាន ដុំសាកថ្មដែល មានឌុយ 3 ដូចនេះ អ្នកប្រើប្រាស់ តែងតែបន្ថែម តំណរដែលឌុយ 2 ដើម្បីដោត ត្រូវជាមួយ ព្រីភ្លើងដែល ភាគច្រើន ប្រើប្រាស់នៅ ក្នុងអាស៊ី។ បើសិនជា មានដុំសាកថ្មី នេះប្រើប្រាស់ ពិតជា កាន់តែប្រសើរ ហើយអាច ប្រើដោយពុំ ចាំបាច់បន្ថែម តំណរ។
No comments:
Post a Comment