ប្រិយមិត្តមួយចំនួនប្រាកដជាបានយល់រួចមកហើយពីការ
Jailbreak នៅលើ iDevice របស់ពួកគេ។
ថ្ងៃនេះក្រុមការងារយើងខ្ញុំសូមលើកយកប្រធានបទមួយរវាងក្រុមជើងខ្លាំងរបស់ចិននិងសហរដ្ឋអាមេរិច។
ដំបូងនិយាយពីក្រុម Evad3rs របស់សហរដ្ឋអាមេរិចដែលមានសមាជិកដូចជា @pimskeks
@planetbeing @pod2g និង @MuscleNerd
ពួកគេបានចូលរួមសហការណ៍គ្នាក្នុងការបំបែកកូដនៃការ Jailbreak នៅលើ iOS
7.0-7.0.6 ដែលកម្មវិធីរបស់ពួកគេមានឈ្មោះថា Evasi0n.
ដោយឡែកកាលពីប៉ុន្មានខែមុនបន្ទាប់ពីចេញប្រកាសអោយ ប្រើប្រាស់នៅ iOS 7.1
កំឡុងពេលនោះក្រុមនេះក៏បានអួតថាពួកគេក៏នឹងបំបែកកូដនោះបានដែរ។
តែស្ងាត់ៗចិននៅស្ងៀមក៏វ៉ាផ្តាច់មុខពួកគេធ្វើអោយល្បីទូទាំងពិភពលោកដែលក្រុមនោះអាចបំបែកកូដ
Jailbreak iOS 7.1-7.1.X បានដោយជោគជ័យ។ ជើងខ្លាំងទាំងនោះមានឈ្មោះដូចជា
@dm557 @windknown @ogc557 @Daniel K4 មិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែអ្នក
បំបែកកូដនៅលើ iOS 5.1.1 @i0n1c ក៏បានចូលរួមសហការណ៍ផងដែរ។
ទោះបីជាយ៉ាងណាតាមការសង្កេតរបស់យើងខ្ញុំដែលបានធ្វើការសាកល្បងកន្លងមក
បានអោយដឹងថាកម្មវិធី Pangu
របស់ចិនពិតជាស្រួលប្រើគួរសមហើយមិនទាន់បានជួបនៅបញ្ហាណាមួយនោះឡើយ។
តែកាលពីប្រើ Evasi0n ធ្វើ 10គ្រឿង ប្រហែល ជាមានតែ
5គ្រឿងប៉ុណ្ណោះដែលដំណើរការ។
ដូច្នេះហើយសូមរង់ចាំតាមដានទាំងអស់គ្នាថាតើក្រុមមួយណាដែលជាម្ចាស់តំណែងបំបែកកូដនៅលើ
iOS 8?
សរសេរអត្ថបទដោយ: រៀម សារិទ្ធិ
No comments:
Post a Comment