តាមដានពត៌មានផ្សេងៗពី Rith apple media 
កាលពីយប់មិញ Apple បានដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនចំនួនពីរម៉ូឌែល គឺ
 iPhone 6 និង iPhone 6 Plus 
ដែលមានលក្ខណៈសម្បត្តិខុសគ្នាជាច្រើនចំនុចគួរឲ្យកត់សំគាល់ 
ជាពិសេសគឺនៅលើ iPhone 6 Plus ហាក់មានលក្ខណៈសម្បត្តិធំជាង iPhone
 6 ។ ជាមួយនឹងការលេចឡើងនូវគុណសម្បត្តិពិសេសៗជាច្រើន 
អ្វីដែលធ្វើឲ្យយើងទាំងអស់គ្នាមានអារម្មណ៍ចំឡែកជាមួយ iPhone 6 
Plus 
គឺថាវាមានកាណុងកាមេរ៉ាក្រោយលៀនចេញហួសផ្នែកខាងក្រោយរបស់វា
បន្តិច។ ជាមួយកាមេរ៉ាស្ទីលថ្មីនេះ iPhone 6 Plus 
ត្រូវបានធ្វើបំពាក់មកជាមួយនូវបច្ចេកវិទ្យារក្សាលំនឹងរូបភាពមក
ជាមួយផងដែរ ដែលធ្វើឲ្យថតរូបរឹតតែមានសមត្ថភាពខ្លាំងថែមទៀត។ 
        
បច្ចេកវិទ្យារក្សាលំនឹងរូបភាពនៅពេលថតរូប ឬវីដេអូ (OIS) ដែលបំពាក់នៅលើ 
iPhone 6 Plus អាចជួយឲ្យការថតរូបលែងព្រិលនៅពេលអ្នកថតញ័រដៃ 
ឬការពារកុំឲ្យវីដេអូទៅជាញ័រមើលទៅចង់វិលមុខនៅពេលដែលយកមក
មើល។ ស្មានមិនដល់ថា កាមេរ៉ាដែលនៅតែមានទំហំ 8MP 
ដូចស៊េរីមុនៗរបស់ iPhone 6 Plus 
ប្រែក្លាយទៅជាកាមេរ៉ាដែលមានគុណភាពល្អដូច្នេះសោះ...សូម្បីតែនៅ
ក្នុងស្ថានភាពដែលមានពន្លឺមិនគ្រប់គ្រាន់ក៏ iPhone 6 Plus 
អាចថតរូបបានច្បាស់ល្អដែរ។ 
        
បច្ចេកវិទ្យា Gyroscope របស់ iPhone 6 ក្រោមដំណើរការរបស់ Chip A8 និង M8 
ជួយបង្កើនសមត្ថភាពក្នុងការចាប់យករូបភាពបានល្អស្ទើរតែគ្មានគូ
ប្រៀប ប៉ុន្តែ iPhone 6 Plus មិនអាចថតវីដេអូដល់កំរិត 4K បានទេ 
គឺបានត្រឹមតែ 1080p ប៉ុណ្ណោះ ប៉ុន្តែវាមាន Frame 
ធំជាងស៊េរីមុនៗពីរដងគឺទំហំ 60fps។ 
ចំណែករូបថតវិញអាចថតបានក្នុងទំហំ 3264 x 2448 
ក្នុងកំរិតពង្រីករូបភាព 401ppi ហើយទំហំ Aperture 
របស់វាវិញមានកំរិត f/2.2 ។ 
        
ដូច្នេះសង្ឃឹមថា សំរាប់អ្នកដែលចូលចិត្តថតរូប ឬវីដេអូ 
ពោលគឺចូលចិត្តកាមេរ៉ាគឺពិតជា 
ពេញចិត្តជាមួយនឹងការវិវត្តនៃសមត្ថភាពកាមេរ៉ារបស់ iPhone 6 Plus 
នេះជាក់ជាមិនខាន។ 
        



No comments:
Post a Comment