RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Tuesday, August 5, 2014

វិធី Jailbreak iOS 7.1, iOS 7.1.1 និង 7.1.2 ដោយប្រើ កម្មវិធី Pangu

Pangu_Jailbreak_iOS_7.1.1
សំរាប់ លោកអ្នក ដែលមាន iPhone, iPod Touch និង iPad ដែលដើរលើប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 7.1 និង 7.1.1 ឥឡូវនេះ អាចធ្វើការ ដោះគុក ឬ Jailbreak បានហើយ ដោយប្រើ កម្មវិធីមួយឈ្មោះ Pangu របស់ ក្រុមបំបែកកូដចិន ហើយ ក្រុមនោះ អាចបង្កើតកម្មវិធីនេះបាន ដោយប្រើ ចន្លោះប្រហោង ដែលរកឃើញដោយ អ្នកបំបែកកូដល្បីឈ្មោះ @i0n1c។

តំរូវការជាមូលដ្ឋាន:
- iPhone, iPad, iPod Touch ដែលដើរលើ iOS 7.1 ឬ 7.1.1 (មើលវីធីដំឡើងនៅទីនេះ: http://wp.me/p1DX6F-3kE)
- កម្មវិធី Pangu ដោនឡូដបានពី: http://pangu.io/

វិធី Jailbreak:

1. ជាដំបូង សូមធ្វើការ ដោនឡូដ កម្មវិធី Pangu ពីវិុបសាយ ខាងលើ។ រួចមក សូមយក ម៉ៅចុចខាងស្តាំ (Right-Click) លើកម្មវិធីនេះ រួចរើសយក “Run as Administrator”។ បន្ទាប់មក ភ្ជាប់ iPhone/iPad របស់លោកអ្នក ជាមួយកុំព្យូទ័រ តាមរយៈ រន្ធ USB។
Pangu_Jailbreak_iOS_7.1.1
2. កម្មវិធី Pangu នឹងធ្វើការ បង្ហាញ ប្រភេទ ឧបករណ៍របស់លោកអ្នក។ បើសិន ជាវា បង្ហាញជា សញ្ញាសួរ ??? ទាំងអស់ មានន័យថា វាមិនស្គាល់ ឧបករណ៍របស់លោកអ្នក នោះទេ។ ដូចនេះ ត្រូវប្រាកដថា លោកអ្នក បានដំឡើង iTunes នៅលើ ម៉ាសីុនរបស់លោកអ្នក និងធ្លាប់ភ្ជាប់ iPhone/iPad ប្រើជាមួយវា។
Pangu_Jailbreak_iOS_7.1.1
3. បន្ទាប់មក សូមដោះ Tick ដែលនៅខាងឆ្វេង រួចចុច ប៊ូតុង ខ្មៅ ដែលនៅខាងស្តាំ ដើម្បីចាប់ផ្តើម ការ Jailbreak។
Pangu_Jailbreak_iOS_7.1.1
4. ពេលនោះវា នឹងចេញ ផ្ទាំង បង្ហាញពី វិធី អោយលោកអ្នក ទៅកំណត់ ថ្ងៃខែឆ្នាំ នៅលើ iPhone/iPad ទៅជា ថ្ងៃទី 2 ខែ មិថុនា ឆ្នាំ 2014។
Pangu_Jailbreak_iOS_7.1.1
នៅលើ iPhone/iPad សូមបើក Settings-> General-> Date & Time រួចចុចបិទ Set Automatically ទៅ OFF។ បន្ទាប់មក ចុចលើ ថ្ងៃទីនិងម៉ោង រួចកំណត់យក Mon Jun 2, 06, 14។
Pangu_Jailbreak_iOS_7.1.1Pangu_Jailbreak_iOS_7.1.1Pangu_Jailbreak_iOS_7.1.1Pangu_Jailbreak_iOS_7.1.1
Pangu_Jailbreak_iOS_7.1.1Pangu_Jailbreak_iOS_7.1.1
5. ក្រោយការកំណត់នេះហើយ កម្មវិធី Pangu នឹងបន្តដំណើរការ Jailbreak។
Pangu_Jailbreak_iOS_7.1.1
ហើយវា នឹងបង្កើត អាយខន ឈ្មោះ Pangu មួយ នៅលើ ផ្ទាំង Home Screen របស់ ឧបករណ៍លោកអ្នក។ សូមចុចលើ អាយខននោះ រួចរើសយក Continue ហើយទុកវា បើកចោល។
Pangu_Jailbreak_iOS_7.1.1Pangu_Jailbreak_iOS_7.1.1Pangu_Jailbreak_iOS_7.1.1
6. កម្មវិធី Pangu នឹងបន្ត ការ Jailbreak របស់ខ្លួន រហូតដល់ចប់ នោះ ឧបករណ៍របស់លោកអ្នក នឹងធ្វើការ Reboot។
Pangu_Jailbreak_iOS_7.1.1Pangu_Jailbreak_iOS_7.1.1
7. នៅពេល ដែលលោកអ្នក ឃើញ អាយខន Cydia នោះមានន័យថា ការ Jailbreak របស់លោកអ្នក បានសំរេចហើយ៕
Pangu_Jailbreak_iOS_7.1.1Pangu_Jailbreak_iOS_7.1.1Pangu_Jailbreak_iOS_7.1.1

No comments:

Post a Comment