RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Tuesday, August 19, 2014

តើក្រុមណាមួយដែលនឹងក្លាយជាស្តេច បំបែកកូដនៅលើ iOS 8?

ប្រិយមិត្តមួយចំនួនប្រាកដជាបានយល់រួចមកហើយពីការ Jailbreak នៅលើ iDevice របស់ពួកគេ។ ថ្ងៃនេះក្រុមការងារយើងខ្ញុំសូមលើកយកប្រធានបទមួយរវាងក្រុមជើងខ្លាំងរបស់ចិននិងសហរដ្ឋអាមេរិច។ ដំបូងនិយាយពីក្រុម Evad3rs របស់សហរដ្ឋអាមេរិចដែលមានសមាជិកដូចជា @pimskeks @planetbeing @pod2g និង @MuscleNerd ពួកគេបានចូលរួមសហការណ៍គ្នាក្នុងការបំបែកកូដនៃការ Jailbreak នៅលើ iOS 7.0-7.0.6 ដែលកម្មវិធីរបស់ពួកគេមានឈ្មោះថា Evasi0n. ដោយឡែកកាលពីប៉ុន្មានខែមុនបន្ទាប់ពីចេញប្រកាសអោយ ប្រើប្រាស់នៅ iOS 7.1 កំឡុងពេលនោះក្រុមនេះក៏បានអួតថាពួកគេក៏នឹងបំបែកកូដនោះបានដែរ។ តែស្ងាត់ៗចិននៅស្ងៀមក៏វ៉ាផ្តាច់មុខពួកគេធ្វើអោយល្បីទូទាំងពិភពលោកដែលក្រុមនោះអាចបំបែកកូដ Jailbreak iOS 7.1-7.1.X បានដោយជោគជ័យ។ ជើងខ្លាំងទាំងនោះមានឈ្មោះដូចជា @dm557 @windknown @ogc557 @Daniel K4 មិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែអ្នក បំបែកកូដនៅលើ iOS 5.1.1 @i0n1c ក៏បានចូលរួមសហការណ៍ផងដែរ។ ទោះបីជាយ៉ាងណាតាមការសង្កេតរបស់យើងខ្ញុំដែលបានធ្វើការសាកល្បងកន្លងមក បានអោយដឹងថាកម្មវិធី Pangu របស់ចិនពិតជាស្រួលប្រើគួរសមហើយមិនទាន់បានជួបនៅបញ្ហាណាមួយនោះឡើយ។ តែកាលពីប្រើ Evasi0n ធ្វើ 10គ្រឿង​ ប្រហែល ជាមានតែ 5គ្រឿងប៉ុណ្ណោះដែលដំណើរការ។ ដូច្នេះហើយសូមរង់ចាំតាមដានទាំងអស់គ្នាថាតើក្រុមមួយណាដែលជាម្ចាស់តំណែងបំបែកកូដនៅលើ iOS 8? សរសេរអត្ថបទដោយ: រៀម សារិទ្ធិ




No comments:

Post a Comment